អញ្ជើញចូលរួមកិច្ចសន្ទនានេះ មានតំណាងប្រទេសចំនួន ២៧ ប្រទេសជាសមាជិក ARF និងតំណាងលេខាធិការដ្ឋានអាស៊ាន។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេសវៀតណាម បានចូលរួមកិច្ចសន្ទនានេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ  Vu Chien Thang ចូលរួម ARF DOD

ថ្លែងនៅក្នុងកិច្ចសន្ទនា លោកឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Shahril Anwar bin Haji Ma 'awiah លេខាធិការប្រចាំការនៃក្រសួងការពារជាតិប្រ៊ុយណេបានសង្កត់ធ្ងន់ថា ក្នុងបរិបទតំបន់ និងពិភពលោកបន្តប្រឈមមុខនឹងបញ្ហាសន្តិសុខជាច្រើននោះ ប្រធានបទ "រួមគ្នាយកចិត្តទុកដាក់ រួមគ្នាត្រៀមរៀបចំ និងរួមគ្នាប្រកបដោយវិបុលភាព" ក្នុងឆ្នាំប្រធានអាស៊ាន ២០២១ របស់ប្រទេសប្រ៊ុយណេបង្ហាញពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ឆ្ពោះទៅរក “ការធានាឱ្យអាស៊ានប្រកបដោយរឹងមាំ និងវិបុលភាព”។ លោកបានអំពាវនាវឲ្យប្រទេសទាំងឡាយត្រូវបន្តសន្ទុះជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការការពារជាតិយ៉ាងរឹងមាំជាមួយអាស៊ានដែលដើរតួនាទីជាមជ្ឈភាព។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួម ARF DOD ដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ

ក្រោមប្រធានបទ “បច្ចេកវិទ្យាដែលកំពុងលេចធ្លោ និងផលប៉ះពាល់សម្រាប់វិស័យការពារជាតិ និងសន្តិសុខ” ARF DOD លើកនេះផ្តោតសំខាន់លើការពិភាក្សាអំពីតួនាទីនៃបច្ចេកវិទ្យាដែលកំពុងលេចធ្លោសម្រាប់ស្ថាប័នការពារជាតិក្នុងការសម្រេចបានគោលដៅសន្តិសុខ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពនូវការគំរាមកំហែងរួម ព្រមទាំងចែករំលែកជាមួយបណ្តាប្រទេសនូវបញ្ហាប្រឈមដែលប្រឈមមុខក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយបច្ចេកវិទ្យាកំពុងលេចធ្លោ និងបទពិសោធន៍។

ប្រតិភូទាំងឡាយក៏បានចែករំលែកនូវទស្សនៈរបស់ពួកគេលើការពង្រឹង ARF DOD និងធានានូវការបន្តរួមចំណែករបស់ ARF DOD ចំពោះវិធានការកសាងទំនុកចិត្តនៅក្នុងតំបន់ ព្រមទាំងពិភាក្សា និងឯកភាពលើរបៀបវារៈត្រៀមរៀបចំសម្រាប់កិច្ចប្រជុំស្តីពីគោលនយោបាយសន្តិសុខនៃវេទិកាតំបន់អាស៊ានលើកទី១៨ (ASPC-18) ដែលគ្រោងរៀបចំឡើងដោយប្រទេសប្រ៊ុយណេតាមប្រព័ន្ធវីដេអូ នៅចុងខែឧសភានេះ៕

បកប្រែដោយ Huyen Trang