កិច្ចប្រជុំបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ Khairil Bin Haji Abdul Rahman មេបញ្ជាការកងនាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទប្រ៊ុយណេ។

leftcenterrightdel
តំណាងចូលរួមកិច្ចប្រជុំ (រូបថត៖ baohaiquanvietnam.vn)

កិច្ចប្រជុំមានការចូលរួមពីតំណាងកងទ័ពជើងទឹកប្រទេសអាស៊ាន និងកងទ័ពប្រជាជនឡាវ លេខាធិការដ្ឋានអចិន្រ្តៃយ៍ ANCM។ លោកវរសេនីយ៍ឯក Bui Trung Tan ប្រធានការិយាល័យទាក់ទងបរទេស កងទ័ពជើងទឹកវៀតណាមបានចូលរួមកិច្ចប្រជុំ។

កិច្ចប្រជុំលើកនេះមានប្រធានបទ “យើងយកចិត្តទុកដាក់ យើងត្រៀមរៀបចំ យើងវិបុលភាព”។ នេះក៏ជាប្រធានបទក្នុងឆ្នាំប្រធានអាស៊ាន ២០២១ របស់ប្រទេសប្រ៊ុយណេ។ កិច្ចប្រជុំបានពិភាក្សា និងឯកភាពអំពីរបៀបវារៈ និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកប្រទេសអាស៊ានលើកទី១៥ ដែលរៀបចំដោយកងទ័ពជើងទឹកប្រ៊ុយណេ។ តាមគម្រោង កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកប្រទេសអាស៊ានលើកទី១៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៕

បកប្រែដោយ Thuy Anh