មូលនិធិនេះត្រូវបានបង្កើតឡើងក្នុងបំណងធានាឲ្យប្រទេសសមាជិកអាស៊ាន អាចទទួលបានវ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យដោយស្មើភាពគ្នា និងស្រាវជ្រាវការស្ដារឡើងវិញក្រោយជំងឺរាតត្បាត។

leftcenterrightdel
រូបថតឧទាហរណ៍ (nhandan.com.vn)

លោកស្រី Diedrah Kelly ឯកអគ្គរដ្ឋទូតកាណាដាប្រចាំអាស៊ានបានចែករំលែកថា ឆ្នាំនេះ កាណាដានិងអាស៊ានរំលឹកខួបលើកទី៤៤ នៃទិវាបង្កើតទំនាក់ទំនងភាពជាដៃគូ ហើយជំនួយនេះបានបញ្ជាក់ពីកិច្ចសន្យារបស់កាណាដា ដែលយកប្រកាន់ប្រជាជនជាស្នូល និងពង្រីកទំនាក់ទំនងភាពជាដៃគូតាមតម្រូវការរបស់អាស៊ាន ផ្តោតទៅលើការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងជម្រុញវិបុលភាព ស្ថិរភាព និងសន្តិសុខសុខាភិបាលរបស់តំបន់ក្នុងបរិបទនៃជំងឺ Covid-19៕

បកប្រែដោយ Thuy Anh