នៅកិច្ចប្រជុំ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន - អាមេរិក សម្រាប់ដំណាក់កាល ២០២១-២០២៥ ព្រមទាំងជំរុញការអនុវត្តសេចក្តីសំរេចចិត្តដែលបានឯកភាពដោយថ្នាក់ដឹកនាំនៃភាគីទាំងពីរនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិក ស្តីពីការអភិវឌ្ឍធនធានមនុស្ស និងសេចក្តីថ្លែង​ការណ៍​​នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលត្រូវបានអនុម័តនៅឆ្នាំ ២០២០។

leftcenterrightdel
កិច្ចប្រជុំលើកទី ១២ របស់គណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - អាមេរិក ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

លោកស្រី Melissa Brown ភារៈធារីស្ថានបេសកកម្មអចិន្ត្រៃយ៍អាមេរិកប្រចាំអាស៊ាន បានចែករំលែកអំពីការផ្តល់អាទិភាព និងកិច្ចសន្យារបស់រដ្ឋបាលប្រធានាធិបតី Joe Biden ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន - អាមេរិក ឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងសង្កត់ធ្ងន់លើតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងតំបន់។ ស្តីពីបញ្ហាសមុទ្រខាងកើត លោកស្រី Melissa Brown បានបញ្ជាក់ថា អាមេរិកនៅតែបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការចរចាក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ជាមួយចិន ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ថ្លែងនៅក្នុងកិច្ចប្រជុំ ក្នុងនាមជាប្រធានក្រុមទទួលបន្ទុកនវានុវត្តន៍ភាពក្នុងការតភ្ជាប់អាស៊ាន (IAI) លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទាន និងការគាំទ្ររបស់អាមេរិកក្នុងការអនុវត្តផែនការការងារ IAI ដំណាក់កាលទី ៣ (ឆ្នាំ២០១៦-២០២០) និងស្នើឱ្យអាមេរិកបន្តគាំទ្រដល់អាស៊ានក្នុងផែនការសកម្មភាព IAI ដំណាក់កាលទី ៤ (ឆ្នាំ២០២១-២០២៥) ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក្នុងឆ្នាំ ២០២០៕

បកប្រែដោយ Huyen Trang