អគ្គលេខាធិការរងអាស៊ានទទួលបន្ទុក ASCC លោក Kung Phoak និងប្រធានក្រុមប្រឹក្សាសហគមន៍សង្គម - វប្បធម៌អាស៊ាន (SOCA)  លោក Hajah Nor Ashikin Binti Haji Johari អញ្ជើញជាសហប្រធាននៃកិច្ចប្រជុំ។ 

leftcenterrightdel
កិច្ចប្រជុំសម្របសម្រួលសហគមន៍វប្បធម៌ - សង្គមអាស៊ានលើកទី ១៦ (រូបថត៖ inilahdepok.id)

កិច្ចប្រជុំនេះបានកត់សម្គាល់ពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19 និងផលប៉ះពាល់នៃការរាតត្បាតនេះ។ ស្ថាប័នទាំងឡាយនៃ ASCC បានផ្ដល់គំនិតផ្តួចផ្តើមរបស់ខ្លួនដែលស្របតាមការស្តារអាស៊ាន (ACRF) ឡើងវិញ។

ក្នុងឱកាសនេះដែរ អគ្គលេខាធិការរងអាស៊ាន លោក Kung Phoak បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធត្រួតពិនិត្យ សំដៅឃ្លាំមើល និងវាយតម្លៃការអនុវត្តរបៀបវារៈអន្តរស្ថាប័ន និងសសរស្ដម្ភរបស់អាស៊ាន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ប្រធាន SOCA បានបញ្ជាក់ជាថ្មីម្តងទៀតនូវតួនាទីដ៏សំខាន់របស់ SOC-COM ក្នុងការសម្របសម្រួល និងលើកកម្ពស់កម្លាំងសរុបអន្ដរស្ថាប័នក្នុងសសរស្ដម្ភ ASCC ក៏ដូចជាសសរស្ដម្ភផ្សេងទៀតរបស់អាស៊ានដែរ៕

បកប្រែដោយ Pham Diep