នៅក្នុងកិច្ចប្រជុំនេះ ភាគីចិនបានវាយតម្លៃថា ទំនាក់ទំនងរវាងចិននិងអាស៊ាន ជាគំរូមួយសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី - ប៉ាស៊ីហ្វិក។ ភាគីចិនចាត់ទុកអាស៊ានជាអាទិភាពចម្បងមួយ នៅក្នុងគោលនយោបាយការបរទេសជិតខាងរបស់ខ្លួន ព្រមទាំងអះអាងនូវការគាំទ្រចំពោះការកសាងសហគមន៍អាស៊ាន និងពង្រឹងតួនាទីជាមជ្ឈភាពក្នុងនិម្មាបនកម្មតំបន់។ ភាគីចិនក៏បានសន្យាគាំទ្រអាស៊ានក្នុងការអនុវត្តក្របខ័ណ្ឌការស្តារអាស៊ានឡើងវិញ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងផែនការការងារដំណាក់កាលទី ៤ (២០២១-២០២៥) នៃគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន (IAI)។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

បណ្តាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ចិនក្នុងរយៈពេលកន្លងមក ព្រមទាំងសម្តែងនូវក្តីរំពឹងថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការ អាស៊ាន-ចិន សម្រាប់ឆ្នាំ ២០២១-២០២៥ ដែលទើបបានអនុម័តក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម។ នេះនឹងជាត្រីវិស័យកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang