leftcenterrightdel
ផ្នែកមួយនៃគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី (រូបថត៖ TASS)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា “យើងមានការយកចិត្តទុកដាក់ចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពិភាក្សាក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី ២ ខែមីនា។ យើងឯកភាពជាមួយសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ ដោយអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យចៀសវាងដម្លើងជម្លោះដែលកំពុងកើនឡើង បង្ហាញការអត់ធ្មត់ និងភាពបត់បែនអតិបរមា ស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា”។ ក្រសួងការបរទេសរុស្ស៊ីសង្ឃឹមថា ក្នុងឋានៈរបស់ខ្លួន ប្រទេសជិតខាងជាមួយមីយ៉ាន់ម៉ានៅក្នុងតំបន់ នឹងជួយធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាមានស្ថានភាពប្រក្រតីឡើងវិញ៕

បកប្រែដោយ Huyen Trang