នេះគឺជាកិច្ចប្រជុំលើកដំបូងរបស់ថ្នាក់ដឹកនាំការទូតនៃប្រទេសសមាជិកអាស៊ានទាំង ១០ ចាប់តាំងពីប្រទេសសមាជិកមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពជាប់គាំងនយោបាយចាប់តាំងពីដើមខែកុម្ភៈមក។ យោងតាមប្រភពព័ត៌មាន ប្រទេសជាសមាជិកអាស៊ានភាគច្រើនបានសម្តែងនូវឆន្ទៈត្រៀមជាស្រេចក្នុងការចូលរួមកិច្ចប្រជុំនេះ ដែលក្នុងនោះរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin នឹងចូលរួមផងដែរ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយមានការសម្របសម្រួលគ្នាទាំងតាមប្រព័ន្វីដេអូ និងដោយផ្ទាល់ផង ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។ កិច្ចប្រជុំទល់មុខគ្នាត្រូវបានធ្វើឡើងនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ីដែលមានទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន។

leftcenterrightdel
រថយន្តយោធាយាមល្បាតតាមដងផ្លូវក្នុងទីក្រុងម៉ាន់ដាន់ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ (រូបថត៖ AFP / vnanet.vn)

នៅថ្ងៃទី ២៤ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin បានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីធ្វើការចរចាការទូតទាក់ទងនឹងព្រឹត្តិការណ៍នយោបាយថ្មីៗនៅក្នុងប្រទេសខ្លួន។ ការចូលរួមកិច្ចចរចាររបស់លោក Wunna Maung Lwin ត្រូវបានគេចាត់ទុកថា បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការសហការជាមួយអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ភាពជាប់គាំងនយោបាយនៅក្នុងប្រទេសនេះ៕

តាម vovworld.vn