ថ្លែងក្នុងកិច្ចប្រជុំ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ានបានអបអរសាទរវៀតណាមដែលទទួលបានជោគជ័យ ក្នុងឋានៈជាប្រធានអាស៊ាន២០២០ ព្រមទាំង វាយតម្លៃខ្ពស់ចំពោះការដឹកនាំនិងភាពស្វិតស្វាញរបស់វៀតណាមក្នុងការដឹកនាំសមាគមកសាងសហគមន៍អាស៊ាន ជាពិសេសគឺ ជម្រុញការខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការទប់ទល់នឹងជំងឺ Covid-19។ 

leftcenterrightdel
កិច្ចប្រជុំលើកដំបូងតាមប្រព័ន្ធវីដេអូក្នុងឆ្នាំជាប្រធានអាស៊ាន ២០២១ របស់ប្រ៊ុយណេ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ានបានថ្លែងអំណរគុណចំពោះស្ថានបេសកកម្មនៃប្រទេសនានាប្រចាំនៅអាស៊ាន លោកអគ្គលេខាធិការអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដោយបានសហប្រតិបត្តិការនិងជួយប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន២០២០។ លោកបញ្ជាក់ថា ស្ថានបេសកកម្មវៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយស្ថានបេសកកម្មប្រ៊ុយណេនិយាយដោយឡែក និង CPR និយាយរួម ដើម្បីអនុវត្តឲ្យបានជោគជ័យនូវអាទិភាព និងគំនិតផ្តួចផ្តើមនៅឆ្នាំ២០២១ ដែលប្រទេសប្រ៊ុយណេជាប្រធានអាស៊ាន៕

បកប្រែដោយ Thuy Anh