leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក  វ៉ាង យី (រូបថត៖ vnanet.vn)

ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងអាស៊ាន-ចិន មានការរីកចម្រើនយ៉ាងខ្លាំងនិងមានប្រសិទ្ធភាព លោករដ្ឋមន្ដ្រី  វ៉ាង យី សង្ឃឹមថា ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន - ចិន នៅឆ្នាំនេះភាគីទាំងពីរនឹងបន្ដជំរុញទំនាក់ទំនងឲ្យកាន់តែអភិវឌ្ឍថែមទៀត។

រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានមានប្រសាសន៍ថា នៅឆ្នាំ ២០២១ អាស៊ាននឹងផ្តោតលើការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពហើយត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងវិស័យទាំងនេះ។

អាស៊ានប្តេជ្ញាចិត្ដគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរី និងបើកចំហដោយផ្អែកលើច្បាប់ ព្រមទាំងជួយគាំទ្រប្រទេសជាសមាជិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដើម្បីស្ដារសេដ្ឋកិច្ចតំបន់ឡើងវិញ៕

បកប្រែដោយ Pham Diep