leftcenterrightdel
សមាជិកនៃក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi (រូបថត៖ vnanet.vn)

លោក Wang Yi  បានឲ្យដឹងថា ក្នុងឱកាសអាស៊ាននិងចិនរំលឹកខួបលើកទី៣០ នៃទិវាបង្កើតទំនាក់ទំនងកិច្ចសន្ទនានៅឆ្នាំ២០២១ ប្រទេសចិនរំពឹងថា នឹងមានឱកាសថ្មីៗដើម្បីជម្រុញទំនាក់ទំនងរវាងភាគីទាំងពីរ។ លោកអំពាវនាវឲ្យពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការទប់ទល់នឹងជំងឺ Covid-19 ខិតខំស្ដារឡើងវិញនូវសេដ្ឋកិច្ចនៅតំបន់ និងជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព។ យោងតាមលោក Wang Yi បានឲ្យដឹងថា តាំងពីបង្កើតឡើងមកម៉្លេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ចិនតែងតែទទួលបានលទ្ធផលល្អ ដែលបង្ហាញជោគជ័យនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

បកប្រែដោយ Thanh Cong