leftcenterrightdel
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីប៉េកាំង (រូបថត៖ AFP / VNA)

សេចក្តីថ្លែងការណ៍នេះត្រូវលើកឡើងកាលពីពេលថ្មីៗនេះដោយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានស៊ីនហួរ និងសម្ព័ន្ធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិន។ លោក វ៉ាង យី បានមានប្រសាសន៍ថា នៅក្នុងបរិបទអាស៊ាន និងចិនអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងសន្ទនាក្នុងឆ្នាំ ២០២១ ចិនរំពឹងថានឹងមានឱកាសថ្មីដែលអាចជំរុញទំនាក់ទំនងរវាងភាគីទាំងពីរ។ លោកបានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងការរីករាលដាលនៃកូវី​ដ​១៩ និង​ខិតខំប្រឹងប្រែង​ជម្រុញការស្តារសេដ្ឋកិច្ចតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក វ៉ាង យី បានមានប្រសាសន៍ថា អាស៊ាន និងចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាជាលើកដំបូងនៅឆ្នាំ ២០២០  ហើយបានរួមគ្នាជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដោយបង្កើតឱ្យមានតំបន់ពាណិជ្ជកម្មសេរីដែលមានសក្តានុពលធំបំផុតក្នុងពិភពលោក។ លោកបានមានប្រសាសន៍ថានេះគឺជារបកគំហើញជាប្រវត្តិសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន៕

បកប្រែដោយ Duy Hoan