ចូលរួមសន្និសីទមានតំណាងមកពីស្ថានទូតនៃបណ្តាប្រទេសអាស៊ាន និងដៃគូមួយចំនួននៅទីក្រុងហាណូយ។ សន្និសីទនេះត្រូវបានចាក់ផ្សាយបន្តផ្ទាល់តាមប្រព័ន្ធវីដេអូពីប្រទេសសិង្ហបុរី ថៃ ចិន មីយ៉ាន់ម៉ា កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងសន្និសីទ អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក Bui Van Nam បានអះអាងថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលវៀតណាមសម្រេចបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។

ប្រទេសអាស៊ានទាំងឡាយរួមជាមួយប្រទេសដៃគូសន្ទនា ចិន ជប៉ុន និងកូរ៉េខាងត្បូង បាន និងកំពុងចែករំលែកបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាព និងបង្កើនការឆ្លើយតបចំពោះការវាយប្រហារតាមអ៉ីនធឺណិត អំពើភេរវកម្មតាមអ៉ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត ឧក្រិដ្ឋកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក Bui Van Nam ថ្លែងនូវក្នុងសន្និសីទ (រូបថត៖ vnanet.vn)

លោកអនុរដ្ឋមន្រ្តី Bui Van Nam បានលើកឡើងថា នៅក្នុងបរិបទនៃបណ្តាប្រទេសនៅលើពិភពលោកឆ្ពោះទៅរកការជំរុញពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើច្បាប់នោះ បណ្តាប្រទេសអាស៊ាន+៣ ចាំបាច់ត្រូវបន្តពហុភាគីនីយកម្ម និងធ្វើពិពិធកម្មសកម្មភាពសហប្រតិបត្តិការអន្តរជាតិស្តីពី ANM ដែលភ្ជាប់កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងតម្រូវការជាក់ស្តែងដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Huyen Trang