នៅក្នុងអត្ថបទនេះ អ្នកកាសែតដ៏ល្បីល្បាញរបស់ឥណ្ឌូនេស៊ី លោក Veeramalla Anjaiah បានឲ្យដឹងថាដោយមានចំនួនប្រជាជន ៩៧.៧៥ លាននាក់ និងមានខ្សែព្រំដែនយ៉ាងវេងជាប់ជាមួយប្រទេសចិន វៀតណាមមានតែករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៤៣៨ ករណី និងអ្នកស្លាប់ចំនួន ៣៥ នាក់ បើគិតដល់ថ្ងៃទី ២៥ ខែធ្នូ។

leftcenterrightdel
ការធ្វើតេស្តសំណាកដើម្បីរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅវៀតណាម (រូបថត៖ vnanet.vn)

នេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2។ អត្ថបទនេះក៏បានបញ្ជាក់ថា វៀតណាមបានព្យាករណ៍យ៉ាងត្រឹមត្រូវចំពោះផលប៉ះពាល់នៃជំងឺរាតត្បាត ព្រមទាំងចាត់វិធានការណ៍បង្ការ និងទប់ស្កាត់ជំងឺរាតត្បាតយ៉ាងម៉ឺងម៉ាត់តាំងពីដើមខែមករា ឆ្នាំ ២០២០ សូម្បីតែមុនពេលវីរុស SARS-CoV-2 ផ្ទុះឡើងនៅក្នុងប្រទេសក៏ដោយ។

ទន្ទឹមនឹងនេះដែរ វៀតណាមត្រូវបានគេវាយតម្លៃខ្ពស់ចំពោះការសំរេចចិត្តរហ័សរបស់ខ្លួន រួមទាំងបានបញ្ជូនសារសុខាភិបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងមានការតាមដានពីប្រភពឆ្លងរាលដាលជំងឺប្រកបដោយប្រសិទ្ធភាពចាប់តាំងពីថ្ងៃដំបូងនៃការផ្ទុះជំងឺ៕

តាម vovworld