leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំអាស៊ាន

ក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន និងគណៈកម្មាធិការអចិន្ត្រៃយ៍តំណាងអាស៊ាន (CPR) កំពុងផ្តោតលើការបំពេញឯកសារ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ (អាស៊ាន ៣៧) និងកិច្ចប្រជុំពាក់ព័ន្ធ សម្រាប់ការអនុម័តជាឯកឆ័ន្ទ។ យោងតាមលោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំអាស៊ានថា មានឯកសារជាង ១០ ដែលត្រូវបានបញ្ចប់។ ឯកសារទាំងនេះ ប្រសិនបើត្រូវបានមេដឹកនាំអាស៊ានអនុម័ត នឹងរួមចំណែកក្នុងការបញ្ជាក់ថា អាស៊ានគឺជាសហគមន៍ដែលមានភាពស្អិតរមួត និងមានការឆ្លើយតបយ៉ាងសកម្មនៅក្នុងបរិបទបច្ចុប្បន្ន។ ជាមួយគ្នានេះ អាស៊ានបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់នៅក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជារាល់ការខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចនិងសកម្មភាពសង្គមឡើងវិញ៕

តាម vovworld