leftcenterrightdel
លោក Nguyen Manh Cuong ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) ដឹកនាំកិច្ចប្រជុំនៅទីក្រុងហាណូយ (រូបថត៖ vnanet.vn)

ថ្លែងមតិនៅកិច្ចប្រជុំ លោក Nguyen Manh Cuong ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) និងជាប្រធានគណៈប្រតិភូវៀតណាម ដែលចូលរួមកិច្ចប្រជុំ បានសង្កត់ធ្ងន់ថា៖ “វៀតណាមមានសេចក្តីសង្ឃឹមថា ជាមួយនឹងការអនុវត្តតាមផែនទីបង្ហាញផ្លូវ កិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យពលកម្ម និងការអប់រំនោះ នឹងរួមចំណែកលើកកម្ពស់គុណភាព និងលក្ខណៈប្រកួតប្រជែងរបស់ពលករក្នុងបរិបទ និងលក្ខខណ្ឌថ្មី ដែលកំពុងផ្លាស់ប្តូរពិភពការងារ។ វៀតណាមក៏បានប្តេជ្ញាសម្របសម្រួល និងអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសជាសមាជិក ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួម ក៏ដូចជាអនុវត្តតាមផែនទីបង្ហាញផ្លូវនាពេលខាងមុខ”។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំនៅទីក្រុងហាណូយ (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារអាស៊ាន បានពិភាក្សាអំពីបញ្ហាប្រឈមដែលកើតមានឡើងនៅទូទាំងពិភពលោក និងនៅក្នុងអាស៊ាន ដោយសារជំងឺរាតត្បាត Covid-19។  រដ្ឋមន្រ្តី និងប្រធានគណៈប្រតិភូទាំងឡាយ បានចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី ២៦ ក្នុងនោះ អះអាងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុខុមាលភាព និងសមត្ថភាពរបស់ពលករនៃបណ្តាប្រទេសអាស៊ាន៕

បកប្រែដោយ Huyen Trang