អញ្ជើញចូលរួមព្រឹត្តិការណ៍មានវត្តមានរបស់លោក Ta Quang Dong អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំវៀតណាម ប្រធាននៃអង្គការអន្តរជាតិប្រចាំទីក្រុងហាណូយ។

leftcenterrightdel
លោក Ta Quang Dong និង លោក Nguyen Quoc Dung កាត់ខ្សែបូបើកពិព័រណ៌ (រូបថត៖ baoquocte.vn)

មានប្រសាសន៍នៅពិធីបើក លោក Ta Quang Dong បានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមព្រឹត្តិការណ៍វប្បធម៌ សិល្បៈសំខាន់ក្នុងឆ្នាំ២០២០ ដែលវៀតណាមដើរតួនាទីជាប្រធានអាស៊ានពីឯកអគ្គរដ្ឋទូត និងតំណាងទាំងឡាយ។ លោក Ta Quang Dong សង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥ ឆ្នាំបង្កើតសហគមន៍ អាស៊ានបានក្លាយជាអង្គការមួយដែលតភ្ជាប់ខាងនយោបាយ ផ្សាភ្ជាប់ខាងសេដ្ឋកិច្ច និងចែករំលែកទំនួលខុសត្រូវចំពោះសង្គម ហើយជាដៃគូសំខាន់ និងគួរឲ្យជឿទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកអនុរដ្ឋមន្រ្តីបញ្ជាក់ថា នៅពេលកន្លងមក ក្នុងបរិបទនៃជំងឺ Covid-19 សហគមន៍អាស៊ានមានសកម្មភាពទាន់ពេលវេលា ស្អិតរមួត និងឆ្លើយតប។ នាពេលខាងមុខនេះ ការជម្រុញអាស៊ានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងប្រកបដោយចីរភាណ ជាការរួមវិភាគទានជាក់ស្តែងសម្រាប់សហគមន៍ និងប្រជាជនអាស៊ានរបស់យើង។

leftcenterrightdel
សិស្សានុសិស្សរដ្ឋធានីហាណូយស្វែងយល់អំពីវប្បធម៌នៃបណ្ដាប្រទេសអាស៊ានតាមរយៈសំលៀកបំពាក់ប្រពៃណី (រូបថត៖ baoquocte.vn)

ពិព័រណ៌សំលៀកបំពាក់ប្រពៃណីនៃបណ្ដាប្រទេសអាស៊ាន ឆ្នាំ២០២០ បានតាំងបង្ហាញសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំង ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ទន្ទឹមនឹងនោះ រូបភាពអំពីទឹកដី វប្បធម៌ មនុស្ស នឹងជួយទស្សនិកជនយល់ដឹងថែមទៀតអំពីប្រទេសអាស៊ានទាំងឡាយ។

គណៈកម្មការចាត់តាំងរំពឹងថា ពិព័រណ៌នេះនឹងជម្រុញការតភ្ជាប់ សាមគ្គីភាព មិត្តភាពរវាងបណ្ដាប្រទេសអាស៊ាន និងជាព្រឹត្តិការណ៍វប្បធម៌ពិសេសអបអរសាទរឆ្នាំ២០២០ ដែលវៀតណាមដើរតួនាទីជាប្រធានអាស៊ាន៕

បកប្រែដោយ Thuy Anh