កិច្ចប្រជុំគឺជាព្រឹត្តិការណ៍សំខាន់របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិនៅតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំប្រចាំឆ្នាំ។ កិច្ចប្រជុំលើកទី១៧ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំនៃសមាគមកាកបាទក្រហមវៀតណាម ក្នុងឋានៈជាប្រធានយន្តការនៃថ្នាក់ដឹកនាំសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅតំបន់អាស៊ីអាគ្នេយ៍។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

មានប្រសាសន៍ក្នុងពិធីបើកនៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam រំពឹងថា សមាគមកាកបាទក្រហមវៀតណាម និងសមាគមកាកបាទក្រហមនៃប្រទេសទាំងឡាយនឹងផ្ដល់គំនិតផ្តួចផ្តើមជាច្រើនដើម្បីរដ្ឋាភិបាល អាជ្ញាធរ សហគ្រាសលើកស្ទួយប្រសិទ្ធភាពនៃសកម្មភាពមនុស្សធម៌ និងពង្រីកតម្លៃមនុស្សធម៌ក្នុងសង្គម។ លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងរួមដំណើរជាមួយសមាគមកាកបាទក្រហមវៀតណាម និងចលនានៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកប្រកបដោយសន្តិភាព សហប្រតិប្តិតការ និងវិបុលភាព។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៃប្រទេសទាំងឡាយនឹងអនុម័តសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំលើកទី១៧ និងផ្ទេរតួនាទីជាប្រធានយន្តការនៃថ្នាក់ដឹកនាំនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍ ទៅសមាគមកាកបាទក្រហមថៃ៕

បកប្រែដោយ Thuy Anh