leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACCWG) លើកទី១០ តាមរយៈប្រព័ន្ធវីដេអូ ស្តីពីការបញ្ចូលទីម័រខាងកើត (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើការគាំទ្រទីម័រខាងកើតដើម្បីលើកកម្ពស់សមត្ថភាព និងការត្រៀមរៀបចំលើគ្រប់វិស័យសម្រាប់ការចូលរួមរបស់ទីម័រខាងកើតក្នុងអាស៊ាន លើសសរស្តម្ភទាំង ៣ គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម - វប្បធម៌ ។ មានប្រសាសន៍នៅកិច្ចប្រជុំ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung បានលើកឡើងថា ទោះបីជួបការលំបាកដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ភាគីទាំងឡាយនៅតែខិតខំប្រឹងប្រែងដើម្បីធានាឱ្យដំណើរការពិចារណា និងបញ្ចូលទីម័រខាងកើត ក៏ដូចជាអនុវត្តសកម្មភាពដើម្បីត្រៀមរៀបចំ និងគាំទ្រទីម័រខាងកើត ក្នុងការឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យ និងបំពេញកាតព្វកិច្ចរបស់សមាជិកអាស៊ាន។

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើតដើម្បីចូលរួមអាស៊ាន ព្រមទាំងឯកភាពបន្តគាំទ្រទីម័រខាងកើតក្នុងការលើកកម្ពស់សមត្ថភាព ឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យ  និងបំពេញកាតព្វកិច្ចរបស់សមាជិកអាស៊ានបន្តិចម្តងៗ។ ទន្ទឹមនឹងនោះ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung ក៏បានសង្កត់ធ្ងន់ថា ភារកិច្ចរបស់ក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន គឺសិក្សាស្រាវជ្រាវ និងវាយតម្លៃលើសមត្ថភាព និងការត្រៀមខ្លួនជាស្រេចរបស់ទីម័រខាងកើតក្នុងការចូលរួមអាស៊ាន ដូចជាផលប៉ះពាល់នៃព្រឹត្តិការណ៍នេះទៅលើអាស៊ាន ដោយហេតុនេះលើកឡើងអនុសាសន៍សមស្រប។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានបញ្ជាក់ថា រួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត វៀតណាមនឹងបន្តគាំទ្រដល់ទីម័រខាងកើត រួមទាំងចែករំលែកបទពិសោធន៍ក្នុងការត្រៀមរៀបចំដើម្បីចូលរួមអាស៊ាន៕

បកប្រែដោយ Huyen Trang