leftcenterrightdel
លោកស្រី Nguyen Ngoc Anh ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកស្រី Nguyen Ngoc Anh តំណាងនៃក្រសួងការងារ - យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានប្រកាសជាសាធារណៈការផ្ដល់អាទិភាព និងគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន រួមមាន ការផ្ដល់អាទិភាពដល់សន្តិភាព សុខភាព និងស្ថិរភាព;  ការផ្ដល់អាទិភាពដល់ភាពស្អិតល្មួតនៃសហគមន៍ និងអត្តសញ្ញាណអាស៊ាន; ការផ្ដល់អាទិភាពដល់ការជម្រុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាព អភិវឌ្ឍ និងលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពក្នុងសកម្មភាពនានា។ លោកស្រី Nguyen Ngoc Anh សង្កត់ធ្ងន់លើគោលដៅរបស់សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ (នឹងដាក់ជូនថ្នាក់ដឹកនាំអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០២០) ស្ដីពីការជម្រុញការងារសង្គមឲ្យក្លាយជាក្របខ័ណ្ឌរួម  និងការជម្រុញការងារសង្គមក្នុងតំបន់៕

បកប្រែដោយ Thuy Anh