ក្នុងឱកាសនេះ មេបញ្ជាការរងនៃប៉ូលីសអ៊ីតាលីលោកស្រី Alessandra Guidi បានចែករំលែកអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងប៉ូលីសទាំងពីរ ក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាសន្តិសុខថ្មីៗជាច្រើន ជាពិសេស ក្រោមឥទ្ធិពលនៃការរីករាលដាលនៃជំងឺ Covid-19។

leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូតវៀតណាម Nguyen Thi Bich Hue ថ្លែងនៅវិទ្យាស្ថានបណ្តុះបណ្តាលកម្លាំងអនុវត្តច្បាប់អន្តរក្រសួងអ៊ីតាលី (រូបថត៖ vnanet.vn)

អគ្គលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី លោកស្រី Elisabetta Belloni បានវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែសំខាន់របស់អាស៊ានចំពោះសន្តិសុខក្នុងតំបន់និងលើពិភពលោក។ លោកស្រីសង្កត់ធ្ងន់ថា ការដែលភាគីទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍនឹងចូលរួមចំណែកក្នុងការជម្រុញទំនក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងអ៊ីតាលី និងអាស៊ានឡើងកំរិតថ្មី។

ក្នុងឋានៈជាប្រធានគណៈកម្មាធិការ ACR លោកស្រីឯកអគ្គរដ្ឋទូតវៀតណាម Nguyen Thi Bich Hue បានតាងនាមឯកអគ្គរដ្ឋទូតអាស៊ានប្រចាំទីក្រុងរ៉ូមទាំងឡាយបញ្ជាក់ថា គណៈកម្មាធិការ ACR នឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់អ៊ីតាលី ដើម្បីរៀបចំដោយជោគជ័យកិច្ចប្រជុំជាន់ខ្ពស់ប៉ូលីសអ៊ីតាលី - អាស៊ាន ចូលរួមចំណែកបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ៕

បកប្រែដោយ Thuy Anh