នាថ្ងៃទី ២៥ ខែមិថុនា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី លោកអគ្គលេខាធិការ Lim Jock Hoi បានចាត់ទុកថា ប្រធានបទរបស់អាស៊ាន ឆ្នាំ២០២០ គឺ “ភាពស្អិតរមួត និងការឆ្លើយតប” ស្របទៅនឹងស្ថានភាពនាបច្ចុប្បន្ននេះ។ លោកក៏បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ គឺជាការបង្ហាញជាក់ស្តែងនៃសាមគ្គីភាព និងភាពជាអ្នកដឹកនាំរបស់អាស៊ាន ដែលបានសម្តែងតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាក្នុងតំបន់។

leftcenterrightdel
អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi (រូបថត៖ vnanet.vn)

លោកអគ្គលេខាធិការ Lim Jock Hoi បានអះអាងថា ក្នុងឋានៈជាប្រធានអាស៊ាន វៀតណាមបានបំពេញការងារជាច្រើន និងបង្ហាញភាពជាអ្នកដឹកនាំយ៉ាងខ្លាំងក្លាក្នុងការដឹកនាំការឆ្លើយតបរួមរបស់តំបន់ទៅនឹងជំងឺរាតត្បាត Covid-19 ជាពិសេស ជំនួយដល់ប្រទេសសមាជិកអាស៊ានមួយចំនួន ក៏ដូចជាប្រទេសដៃគូសន្ទនាមួយចំនួន ក្នុងការឆ្លើយតបទៅនឹងរោគរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang