leftcenterrightdel
រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេស លោកស្រី Elizabeth Truss (រូបថត៖ Reuters)

លោកស្រីរដ្ឋមន្រ្តី Elizabeth Truss បានបញ្ជាក់ថា ចក្រភពអង់គ្លេសចង់ចូលរួម CPTPP "ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ព្រមទាំងស្វាគមន៍ការគាំទ្ររបស់ជប៉ុនចំពោះការដែលអង់គ្លេសចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ ការចូលរួម CPTPP គឺជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់របស់ចក្រភពអង់គ្លេសនៅពេលធ្វើការជាមួយដៃគូដែលមានគំនិតដូចគ្នានៅប៉ាស៊ីហ្វិក ដែល​មិនត្រឹមតែជាមួយប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងប្រទេសកាណាដា ម៉ិកស៊ិក អូស្ត្រាលី និងនូវែលសេឡង់ទៀតផង។

យោងតាមលោកស្រីរដ្ឋមន្រ្តី Elizabeth Truss នាបច្ចុប្បន្ននេះ CPTPP មានទំហំសេដ្ឋ​​កិច្ចស្មើនឹងចំនួន ១៣ ភាគរយនៃផលពិភពលោក ដែលភាគច្រើន​គ្របដណ្ដប់លើតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសដែលចក្រភពអង់គ្លេសចាប់អារម្មណ៍ក្នុងការធ្វើពាណិជ្ជកម្ម។ លើសពីនេះទៅទៀត ចក្រភពអង់គ្លេសចង់ក្លាយជាដៃគូសន្ទនារបស់អាស៊ាន ព្រមទាំងបញ្ជាក់ថា ប្រការនេះនឹងបំពេញបន្ថែមសម្រាប់ CPTPP៕

បកប្រែដោយ Huyen Trang