អត្ថបទសរសេរនេះបានអះអាងថា វីរុសកូរ៉ូណាប្រភេទថ្មីបានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់អាស៊ាន។ ដោយសារបណ្តាប្រទេសជាសមាជិកអាស៊ានមានទីតាំងភូមិសាស្ត្រជិតចិន និងលំហូរពាណិជ្ជកម្មខ្ពស់រវាងភាគីទាំងពីរ។

leftcenterrightdel
ប្រជាជនពាក់ម៉ាស់ នៅឯមជ្ឈមណ្ឌលលក់ទំនិញក្នុងទីក្រុងបាងកកប្រទេសថៃ (រូបថត៖ vnanet.vn)

ទោះបីជារដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីការបង្កើតមូលនិធិក្នុងតំបន់ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនេះក៏ដោយ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ឡើយ។ រដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកអាស៊ានចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយអនុវត្តន៍គោលនយោបាយសន្សំសម្ចៃប្រាក់ចំណាយ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត។ នៅពេលដែលបណ្ដាប្រទេសជាសមាជិកអាស៊ានមានសមត្ថភាពខាងសុខាភិបាលយ៉ាងពេញលេញក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងស្រុកនោះ ពួកគេគប្បីចាប់ផ្តើមជួយប្រទេសជិតខាងផ្សេងទៀត ពីព្រោះ គម្លាតសេដ្ឋកិច្ចក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានគឺច្បាស់លាស់ណាស់៕

តាម vovworld.vn