leftcenterrightdel
លោករដ្ឋមន្ត្រី Tran Tuan Anh ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន (រូបថត៖ vov.vn)

នៅកិច្ចសន្ទនាតាមទូរស័ព្ទ លោករដ្ឋមន្រ្តី Tran Tuan Anh បានបន្តអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 លើខ្សែសង្វាក់ផ្គត់ផ្គង់ និងខឿនសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមគាំទ្រ និងត្រៀមជាស្រេចបង្ករលក្ខណៈងាយស្រួលសម្រាប់ការផ្លាស់ប្តូរក្នុងក្របខ័ណ្ឌអាស៊ានបូក ៣ ដើម្បីបង្កើតផែនការស្តារសេដ្ឋកិច្ចឡើងវិញ និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាល Covid-19 ដូចដែលបានណែនាំដោយថ្នាក់ដឹកនាំអាស៊ាន +៣។ លោករដ្ឋមន្ត្រី Tran Tuan Anh និងលោកអគ្គលេខាធិការអាស៊ាន ក៏បានឯកភាពគ្នាជំរុញបណ្តាប្រទេសអាស៊ាន និងដៃគូទាំង ៣ រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង ឱ្យព្រមព្រៀងលើខ្លឹមសារនេះឱ្យបានឆាប់ៗ និងអនុម័តលើ “សេចក្តីថ្លែងការណ៍ថ្នាក់រដ្ឋមន្រ្តីអាស៊ាន +៣ ស្តីពីការឆ្លើយតបទៅនឹងជំងឺ Covid-19” នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang