leftcenterrightdel
លោកស្រី Ha Thi Minh Duc ប្រធានគណៈប្រតិភូ  SOCA វៀតណាម មានប្រសាសន៍នៅកិច្ចប្រជុំ (រូបថត៖ vov.vn)

កិច្ចប្រជុំបានផ្តោតទៅលើការពិភាក្សាលើគម្រោង សូចនាករវាយតម្លៃក៏ដូចជាដំណើរការ និងខ្លឹមសារសំខាន់ៗដែលត្រូវបានបង្កើតឡើងនៅក្នុងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនការសហគមន៍សង្គម-វប្បធម៌ អាស៊ានក្នុងពាក់កណ្តាលអាណត្តិ។ ដោយឈរលើមូលដ្ឋាននោះ បណ្តាប្រទេសជាសមាជិកអាស៊ាននឹងអនុវត្តការវាយតម្លៃនៅថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងឆ្នាំ ២០២០ ដើម្បីជំរុញការអនុវត្តផែនការសហគមន៍សង្គម-វប្បធម៌អាស៊ាន ដំណាក់កាល ២០២១-២០២៥ រួមចំណែកសម្រេចបាននូវចក្ខុវិស័យអាស៊ាននៅឆ្នាំ ២០២៥។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vov.vn)

 

នៅកិច្ចប្រជុំចង្អៀត SOCA ប្រតិភូទាំងឡាយបានពិភាក្សាលើខ្លឹមសារនៃយន្តការសម្របសម្រួល បញ្ហាសំខាន់ៗរបស់សហគមន៍ ក៏ដូចជាវិធានការដើម្បីលើកកម្ពស់តួនាទីរបស់ SOCA បន្ថែមទៀតនាពេលខាងមុខ។

នៅកិច្ចប្រជុំ វៀតណាមបានពិភាក្សាអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំជាប្រធានអាស៊ាននិយាយរួម និងនៅក្នុងសហគមន៍សង្គម វប្បធម៌អាស៊ាននិយាយដោយឡែក ដើម្បីគាំទ្រចំពោះបណ្តាប្រទេសជាសមាជិកក្នុងឆ្នាំដ៏សំខាន់របស់សហគមន៍។

លទ្ធផលនៃកិច្ចប្រជុំនេះ គឺជាខ្លឹមសារសំខាន់មួយដែលត្រូវបានរាយការណ៍នៅក្នុងកិច្ចប្រជុំ SOCA លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមេសា នៅទីក្រុង Da Nang មុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦៕

បកប្រែដោយ Huyen Trang