នូវែលសេឡង់បានបញ្ជាក់ពីការគាំទ្រចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះឯកសារអំពីទស្សនៈរបស់អាស៊ានស្តីពីតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះ នូវែលសេឡង់ក៏បានស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច ប្រជាជន និងបរិស្ថាន ជាពិសេស ផ្តោតលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខតាមព្រំដែន; បញ្ចប់កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍អាស៊ាន - នូវែលសេឡង។ នូវែលសេឡងក៏បានអះអាងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - នូវែលសេឡងលើវិស័យបរិស្ថាន និងកសិកម្មប្រកបដោយចីរភាព; ការគ្រប់គ្រងទឹកទន្លេមេគង្គ; ការគាំទ្រចំពោះការកសាងលទ្ធភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្តល់អាហារូបករណ៍សម្រាប់បណ្តាប្រទេសអាស៊ាន។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

ចំពោះស្ថានភាពអន្តរជាតិ និងក្នុងតំបន់ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត ដោយអនុវត្តយ៉ាងពេញលេញ និងម៉ឹងម៉ាត់នូវ DOC និងចរចាយ៉ាងសកម្មដើម្បីកសាង COC ប្រកបដោយប្រសិទ្ធភាព។

ក្នុងតំណែងជាប្រធានអាស៊ាន វៀតណាមបានអះអាងថានឹងបន្តជំរុញទំនាក់ទំនងផ្សាភ្ចាប់រវាងអាស៊ាន និងនូវែលសេឡង់ ដោយបន្ស៊ាំខ្លួនយ៉ាងសកម្មទៅនឹងការវិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។ វៀតណាមក៏បានស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើខ្លឹមសារមួយចំនួន ដូចជាកិច្ចសហប្រតិបត្តិការលើសមុទ្រ ការតភ្ជាប់សេដ្ឋកិច្ច ការអភិវឌ្ឍអនុតំបន់ និងសមភាពយេនឌ័រ។ល៕

បកប្រែដោយ Thanh Cong