កិច្ចប្រជុំនេះ បានអនុម័តលើទិសដៅ តំរង់ទិស និងរាល់ការអាទិភាពអំពីការតភ្ជាប់សម្រាប់ឆ្នាំប្រធានអាស៊ាន២០២០ របស់វៀតណាម និងផែនការការងារ ៣ ឆ្នាំដំណាក់កាល ២០២០-២០២២ ដើម្បីអនុវត្តផែនការមេតភ្ជាប់អាស៊ាន MPAC -25។ ជាពិសេស អាស៊ាននឹងផ្តល់អាទិភាពដល់ការអនុវត្តគម្រោង កសាងទិន្នន័យ អំពីខ្សែពាណិជ្ជកម្ម ការបង្កើតវចនានុក្រមទិន្នន័យបើកចំហអាស៊ាន ពង្រឹងការអភិវឌ្ឍន៍គ្រឹះស្ថានឌីជីថលអាស៊ាន ក៏ដូចជាលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សអាស៊ាន ក្នុងដំណាក់កាលថ្មី។

leftcenterrightdel
ឯកអគ្គរដ្ឋទូតលោក Tran Duc Binh ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអាស៊ាន បានដឹកនាំកិច្ចប្រជុំ ក្នុងនាមជាប្រធាន ACCC

លើសពីនេះទៅទៀត អង្គប្រជុំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលើកកម្ពស់និងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីខ្លឹមសារ និងគុណប្រយោជន៍របស់ MPAC – 25 តាមរយៈយុទ្ធសាស្ត្រផ្សព្វផ្សាយអំពី MPAC -25  សម្រាប់ឆ្នាំ ២០២០។ អង្គប្រជុំក៏បានឯកភាពថា ចាំបាច់ត្រូវជូនដំណឹងនិងលើកទឹកចិត្តដល់ការចូលរួមដ៏ទូលំទូលាយរបស់ទីភ្នាក់ងារជំនាញអាស៊ាន ក្នុងការអនុវត្តគម្រោង MPAC-25 រួមទាំងបង្កើនយន្តការសម្របសម្រួលនិងតភ្ជាប់ការអនុវត្ត MPAC-25 ជាមួយនឹងគំនិតផ្តួចផ្តើមតភ្ជាប់ក្នុងតំបន់ ជាមួយប្រទេសដៃគូ៕

តាម vovworld.vn