កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តក្នុងរយៈពេលកន្លងមក ក៏ដូចជាការអនុវត្ត​យ៉ាង​ទូលំទូលាយនូវរាល់ខ្លឹមសារនៃផែនការប្រតិបត្ដិការអាស៊ាន - សហរដ្ឋអាមេរិកសម្រាប់ដំណាក់កាល ២០១៦-២០២០ ។ បណ្តាទេសអាស៊ាន វាយតម្លៃខ្ពស់សហរដ្ឋអាមេរិកដែលមានសកម្មភាពសហប្រតិបត្តិការជាច្រើនជាមួយអាស៊ានក្នុងវិស័យជាច្រើន ដូចជាសន្តិសុខដែនសមុទ្រ សន្តិសុខតាមប្រព័ន្ធអ៊ីធឺណិតនិងដោះស្រាយបញ្ហាប្រឈមឆ្លងដែនដូចជាភេរវកម្ម និងគ្រោះមហន្តរាយធម្មជាតិ ... ក៏ដូចជា រួមចំណែកក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់របស់អាស៊ានដូចជាវេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្ដិការអាស៊ាន - សហរដ្ឋអាមេរិក លើកទី ១១ (រូបថត៖ dangcongsan.vn)

 

សហរដ្ឋអាមេរិក បានបញ្ជាក់ពីការយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននិងតួនាទីដ៏សំខាន់របស់អាស៊ានក្នុងយុទ្ធសាស្ត្រឥណ្ឌូ - ប៉ាស៊ីហ្វិក ដោយឈរលើមូលដ្ឋាននៃគោលការណ៍សេរីភាព តម្លាភាពគោរពច្បាប់ ក៏ដូចជាតួនាទីមជ្ឈភាពរបស់អាស៊ាននិងពង្រឹងយន្តការដែលដឹកនាំដោយអាស៊ានដែរ។ សហរដ្ឋអាមេរិកបានបញ្ជាក់ថា បន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនិងតួនាទីរបស់អាស៊ានក្នុងការចរចាក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាមួយចិន ក៏ដូចជាការធានាសន្តិសុខនិងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ដោះស្រាយជំលោះដោយសន្ដិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

តំណាងគណៈប្រតិភូសហរដ្ឋអាមេរិកប្រចាំអាស៊ាន លោកស្រី Melisa Brown បានវាយតម្លៃខ្ពស់ចំពោះប្រធានបទ “អាស៊ានតភ្ជាប់និងបន្សាំដោយម្ចាស់ការ” និងការផ្ដល់អាទិភាពក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានឆ្នាំ ២០២០ ព្រមទាំងអះអាងថា សហរដ្ឋអាមេរិកនឹងគាំទ្រយ៉ាងសកម្មចំពោះវៀតណាមដើរតួនាទីជាប្រធាននិងតំរង់ទិសនៃកម្មវិធីសហប្រតិបត្តិការអាស៊ាន - សហរដ្ឋអាមេរិកដើម្បីគាំទ្រការអនុវត្តអាទិភាពខាងលើ ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Pham Diep