ក្នុងឋានៈជាប្រទេសសម្របសម្រួលកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចអាស៊ាន លោក Tran Quoc Khanh អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូបានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ moit.gov.vn)

 

ក្នុងកិច្ចប្រជុំ យោបល់របស់វៀតណាមត្រូវបានវាយតម្លៃខ្ពស់ និងចាត់ទុកជាមូលដ្ឋានសម្រាប់ការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងបណ្ដាប្រទេសអាស៊ាន។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសអាស៊ានក៏បានពិនិត្យសំណើរបស់វៀតណាមស្ដីពីវិធីសាស្រ្តថ្មីសម្រាប់ការចរចា FTA របស់អាស៊ាន។ កិច្ចប្រជុំបានបញ្ជាក់សារជាថ្មីម្ដងទៀតលើការសន្យារបស់អាស៊ានស្ដីពីការជម្រុញពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់តាមរយៈការជម្រុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ាន ជាពិសេសគឺជម្រុញការចរចាកិច្ចព្រមព្រៀង RCEP។

បណ្ដាអនុសាសន៍ស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការនាពេលខាងមុខរបស់អាស៊ាននៅកិច្ចប្រជុំនេះនឹងដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចង្អៀតលើកទី២៦ នាខែមីនា ឆ្នាំ២០២០ នៅទីក្រុង Da Nang បន្ទាប់មក នឹងរាយការណ៍ជូនថ្នាក់ដឹកនាំអាស៊ាននាខែមេសា ឆ្នាំ២០២០៕

បកប្រែដោយ Thuy Anh