leftcenterrightdel
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov

លោករដ្ឋមន្ត្រីការបរទេស Sergei Lavrov បានមានប្រសាសន៍ថា “យើងខ្ញុំចាត់ទុកអាស៊ានជាដៃគូជឿទុកចិត្ត ដែលមានគំនិតដូចគ្នាក្នុងការបង្កើតរចនាសម្ព័ន្ធសន្តិសុខបើកទូលាយ និងស្មើភាពគ្នា ដែលមិនអាចបំបែកបាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។ លោករដ្ឋមន្ត្រីការបរទេស Sergei Lavrov ក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងបណ្តាប្រទេសជាសមាជិកអាស៊ានកំពុងអភិវឌ្ឍលើវិស័យជាច្រើនដូចជាថាមពល សេដ្ឋកិច្ច ឌីជីថល និងកសិកម្ម។ លោកបានសង្កត់ធ្ងន់ថា វេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង Saint Petersburg និងវេទិកាសេដ្ឋកិច្ចខាងកើត  បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍទំនាក់ទំនងរវាងរុស្ស៊ីនិងអាស៊ាន៕

បកប្រែដោយ Huyen Trang