leftcenterrightdel
កោះ An Bang ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (រូបថត៖ vnanet.vn)

យោងតាមគណៈរៀបចំ សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) ក្នុងបណ្តឹងរបស់ហ្វីលីពីន បានជួយបំភ្លឺនូវមូលដ្ឋានច្បាប់ សម្រាប់ការដោះស្រាយជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ដែលនាំមកនូវកម្លាំងចលករសម្រាប់ប្រទេសអាស៊ាន ក្នុងការតស៊ូប្រយុទ្ធ ការការពារអធិបតេយ្យភាពរបស់ខ្លួន។

សាស្ត្រាចារ្យ Carly Thayer នៃបណ្ឌិត្យសភាការពារជាតិអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះភាគីនានាដែលបានកសាងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ព្រមទាំងប្រឆាំងជំទាស់ទៅនឹងសកម្មភាពដែលបង្កើនភាពតានតឹងរបស់ចិន  តាមរយៈសកម្មភាពផ្លាស់ប្តូរស្ថានភាពនៅសមុទ្រខាងកើត។ ជាមួយនឹងខ្លឹមសារនៃសាលក្រមរបស់ PCA ការទាមទារអធិបតេយ្យភាពលើ “ផ្លូវ ៩ បន្ទាត់” របស់ចិននោះ គឺគ្មានមូលដ្ឋានប្រវត្តិសាស្ត្រនិងច្បាប់ទេ។ លោកបានមានប្រសាសន៍ថា អាស៊ាននឹងក្លាយជាកម្លាំងជំរុញសម្រាប់ដំណើរការចរចា COC ដែលក្នុងនោះ អាស៊ានត្រូវការពង្រឹងសាមគ្គីភាពផ្ទៃក្នុង។ ទន្ទឹមនឹងនេះ ចិននិងអាស៊ានត្រូវពង្រឹងវិធានការកសាងទំនុកទុកចិត្ត ជំរុញវិធានការការទូត និងកសាងយន្តការដោះស្រាយជំលោះដោយផ្អែកលើច្បាប់អន្តរជាតិ ក៏ដូចជាការអត់ធ្មត់ និងមិនបង្កើនអាកប្បកិរិយាតឹងតែងនៅសមុទ្រខាងកើត៕

តាម vovworld