leftcenterrightdel
លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម មានប្រសាសន៍នៅកិច្ចសន្ទនា (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅសិក្ខាសាលា លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា ទំនាក់ទំនងរវាងអាស៊ាន និងអង្គការសហប្រជាជាតិក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមក បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងបណ្តាអង្គការសហប្រតិបត្តិការនៅក្នុងតំបន់។ ភាគីទាំងពីរមិនត្រឹមតែសហប្រតិបត្តិការជាមួយគ្នាដើម្បីសន្តិភាព និងសន្តិសុខអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងសហការយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលទៀតផង។ ក្នុងបរិបទដែលតំបន់កំពុងប្រឈមនឹងបញ្ហាប្រឈម និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស លោកអនុរដ្ឋមន្ត្រីបានអំពាវនាវឱ្យជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ តាមរបៀបកិច្ចការប្រទេសក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជម្លោះ។ លោកអនុរដ្ឋមន្ត្រីក៏បានស្នើឱ្យបង្កើតក្រុមអ្នកជំនាញអាស៊ានដើម្បីជួយឧបត្ថម្ភការគ្រប់គ្រងជម្លោះ និងដោះស្រាយភាពតានតឹងផងដែរ។ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ លោកអនុរដ្ឋមន្រ្តីបានអះអាងនូវកិច្ចសន្យារបស់ប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ាន ក្នុងការជំរុញសន្តិភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Khaled Khiari បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍របស់សិក្ខាសាលា AURED៕

បកប្រែដោយ Huyen Trang