leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំអាស៊ាន +៣ ស្តីពីការលើកកម្ពស់សុខុមាលភាពនិងការអភិវឌ្ឍសង្គម

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកសុខុមាលភាពនិងអភិវឌ្ឍន៍នៃប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសជាដៃគូចំនួន ៣ ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Le Van Thanh។ នៅក្នុងកិច្ចប្រជុំនេះ តំណាងទាំងឡាយបានវាយតម្លៃចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន កូរ៉េខាងត្បូង និងចិន ក្នុងវិស័យសុខុមាលភាពនិងការអភិវឌ្ឍសង្គម ព្រមទាំងពិភាក្សានិងផ្តល់អនុសាសន៍ល្អៗ ដើម្បីបង្កើនសន្តិសុខសង្គមរបស់កុមារដែលមានប្រៀបអន់ខ្សោយ/ងាយរងគ្រោះនៅក្នុងអាស៊ានផងដែរ។ ទន្ទឹមនឹងនេះ អង្គប្រជុំបានលើកឡើងថាបណ្តាប្រទេសសមាជិកអាស៊ាននិងប្រទេសជាដៃគូចំនួន ៣ គឺជប៉ុន កូរ៉េខាងត្បូងនិងចិន បន្តជួយគាំទ្រ និងបណ្តុះបណ្តាលធនធានមនុស្ស  ព្រមទាំងជួយឧបត្ថម្ភក្នុងកិច្ចការពារកុមារ ជនពិការ មនុស្សចាស់ជរា និងអ្នកដែលជួបការលំបាកតាមរយៈគម្រោងនានាក្នុងក្របខ័ណ្ឌអាស៊ាន ឬតាមទម្រង់ទ្វេភាគីសមស្របផងដែរ៕

តាម vovworld.vn