កិច្ចប្រជុំចំនួន ៣០០ និងសកម្មភាពផ្សេងៗ

ថ្លែងមតិក្នុងសន្និសីទកាសែត លោក Nguyen Quoc Dung បានឲ្យដឹងថា វៀតណាមបានទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ដោយមានកិច្ចប្រជុំនិងសកម្មភាពផ្សេងៗប្រមាណ ៣០០ ដែលគ្រោងនឹងប្រប្រឹត្ដទៅនៅប្រទេសវៀតណាម។ វៀតណាមបានជ្រើសរើស “ការតភ្ជាប់និងបុរេបន្ស៊ាំ” ជាប្រធានបទនៃឆ្នាំអាស៊ាន ២០២០ ។

leftcenterrightdel
លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអំពីអាស៊ាន ២០២០ ដឹកនាំសន្និសីទសារព័ត៌មាន

 

ជាមួយពាក្យ“ តភ្ជាប់” វៀតណាមមានបំណងចង់ពង្រឹងប្លុកសាមគ្គីឯកភាព លើកកម្ពស់កម្លាំងផ្ទៃក្នុង ជំរុញការអភិវឌ្ឍ​សហគមន៍អាស៊ានយ៉ាងរឹងមាំ តភ្ជាប់ក្នុងតំបន់ និងតភ្ជាប់សេដ្ឋកិច្ច  ហើយលើកកម្ពស់អត្ដសញ្ញាណរបស់អាស៊ាន តភ្ជាប់ប្រជាជន និងយកប្រជាជនជាមជ្ឈភាពជាដើម។ និយមន័យនៃពាក្យ “ តភ្ជាប់” ត្រូវបានលើកឡើងនៅក្នុងបណ្ដាឯកសារជាមូលដ្ឋានរបស់អាស៊ាននិងធម្មនុញ្ញអាស៊ាននិងចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ ២០២៥ រួមមាន៖ ការតភ្ជាប់នយោបាយ ការតភ្ជាប់សេដ្ឋកិច្ចនិងការតភ្ជាប់រវាងបណ្ដាសង្គម។  “ ក្នុងបរិបទដែលអាស៊ានកំពុងរងផលប៉ះពាល់ស្មុគស្មាញនិងពហុភាគីពីខាងក្រៅ ព្រមទាំងប្រឈមនឹងតម្រូវការនៃការអភិវឌ្ឍនិងការតភ្ជាប់របស់អាស៊ាន ក៏ដូចជាខ្លឹមសារតភ្ជាប់កាន់តែមានសារៈសំខាន់សម្រាប់សហគមន៍អាស៊ាន” ដែរ។

លោកអនុរដ្ឋមន្ដ្រី Nguyen Quoc Dung បានមានប្រសាសន៍ថា ជាមួយនឹងពាក្យ “ បុរេបន្សុាំ” វៀតណាមមានបំណងចង់បង្កើនសមត្ថភាពរបស់អាស៊ានដើម្បីអាចបន្សុាំប្រកបដោយប្រសិទ្ធភាពទៅនឹងការវិវត្ដយ៉ាងឆាប់រហ័សនៃស្ថានភាពពិភព​លោក និងប្រឈមនឹងបញ្ហាដែលកំពុងកើតមានឡើងដូចជាការប្រកួតប្រជែងជាយុទ្ធសាស្រ្តក្នុងចំណោមបណ្តាប្រទេសមហាអំណាច និងបញ្ហាសកលដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខបណ្ដាញអុីធឺណិត ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ហើយលើកកម្ពស់លទ្ធភាពក្នុងការទាញយកឱកាសនិងកាត់បន្ថយនូវរាល់បញ្ហាប្រឈមនិងការប៉ះពាល់នៃបដិវត្តឧស្សាហកម្មទី ៤ (បដិវត្តឧស្សាហកម្ម ៤.០) ។ “ បុរេបន្សុាំ” គឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារនៃចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ដែលត្រូវបានបញ្ចូលជាលើកដំបូងទៅក្នុងប្រធានបទឆ្នាំអាស៊ានដើម្បីឆ្លុះបញ្ចាំងពីភាពចាំបាច់និងលើកកម្ពស់គំនិតផ្តួចផ្តើម ឆ្ពោះទៅមុខរបស់អាស៊ាន”។

អាទិភាព ៥ យ៉ាងក្នុងឆ្នាំវៀតណាមជាប្រធានអាស៊ាន ២០២០

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានមានប្រសាសន៍ថា ក្នុងឋានៈជាប្រធានអាស៊ាន ២០២០ វៀតណាមនឹងជំរុញអាទិភាពចំនួន ៥ យ៉ាង៖

ទី ១ គឺពង្រីកតួនាទីរបស់អាស៊ាននិងការចូលរួមចំណែកយ៉ាងសកម្មរបស់អាស៊ានក្នុងការរក្សាបរិស្ថានសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ដោយឈរលើមូលដ្ឋានពង្រឹងសាមគ្គីភាពនិងឯកភាពក្នុងអាស៊ាន លើកកម្ពស់ស្មារតីនៃការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសជាសមាជិក ព្រមទាំងលើកកម្ពស់គោលជំហររួមរបស់អាស៊ានក្នុងការដោះស្រាយរាល់បញ្ហាតំបន់និងអន្ដរជាតិ និងបង្កើតនិងគោរពបទដ្ឋានរួមក្នុងទំនាក់ទំនងរវាងបណ្ដាប្រទេស ក៏ដូចជាទប់ស្កាត់នូវរាល់បញ្ហាប្រឈមដែលគំរាមកំហែងដល់សន្តិភាពសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ដែរ។

ទី ២ គឺជំរុញការតភ្ជាប់ក្នុងតំបន់ លើកកម្ពស់លទ្ធភាពបន្សុាំនិងទាញយកឱកាសរបស់បដិវត្ដន៍ឧស្សាហកម្ម ៤.០។ តាមរយៈនោះតភ្ជាប់សេដ្ឋកិច្ចនិងតភ្ជាប់ក្នុងតំបន់ជាមួយដៃគូនានា។ ជំរុញកំណើនសេដ្ឋកិច្ចហិរញ្ញវត្ថុនិងសង្គមដោយផ្អែកលើការផ្លាស់ថ្មី និងអនុវត្តបច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាថ្មីៗ  ព្រមទាំងបន្តខិតខំប្រឹងប្រែងដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍និងកសាងធនធានមនុស្សមានគុណភាពខ្ពស់ និងបង្កើនសេវាសង្គមដើម្បីបំរើប្រជាជន.....។

ទី ៣ គឺលើកកម្ពស់ស្មារតីសហគមន៍និងអត្តសញ្ញាណអាស៊ាន និងលើកកម្ពស់ការយល់ដឹងនិងការឯកភាពក្នុងសហគមន៍ អាស៊ាន លើកកម្ពស់រូបភាពនៃសហគមន៍អាស៊ានក្នុងតំបន់និងលើពិភពលោក។

ទី៤ គឺជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជាមួយបណ្តាប្រទេសនៅលើពិភពលោក លើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់អាស៊ាននៅក្នុងសហគមន៍អន្តរជាតិ ព្រមទាំងពង្រីកទំនាក់ទំនងជាមួយបណ្ដាដៃគូនៅលើពិភពលោកដើម្បីរួមចំណែកក្នុងការកំណត់រចនាសម្ព័ន្ធនិងច្បាប់ថ្មីនៃតំបន់និងពិភពលោក។

ទី ៥ គឺលើកកម្ពស់សមត្ថភាពបន្ស៊ាំនិងមានប្រសិទ្ធភាពប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនអាស៊ាន។ កំណែទម្រង់អង្គការ លើកកម្ពស់ប្រសិទ្ធភាពរបស់ក្បាលម៉ាស៊ីនអាស៊ាន ហើយកែសំរួលនិងលើកកម្ពស់បទដ្ឋានដំណើរការនិងស្តង់ដារក្នុងអាស៊ានជាដើម។

ពន្លឿនដំណើរការចរចា COC

នៅឯសន្និសីទសារព័ត៌មាន ឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានដែលទាក់ទងទៅនឹងដំណើរការចរចានៃក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នោះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានឲ្យដឹងថា នេះគឺជារបៀបវារៈមួយក្នុងចំណោមរបៀបវារៈជាអាទិភាពរបស់អាស៊ាននិងចិន។ ទាំងអាស៊ាននិងចិនបានប្តេជ្ញាចិត្តចង់ពន្លឿនដំណើរការចរចា COC ឱ្យបានឆាប់ដែលអាចធ្វើទៅបាន។ ប៉ុន្ដែអាទិភាពនិងផលប្រយោជន៍ ក៏ដូចជាការយកចិត្ដទុកដាក់របស់ភាគីទាំងឡាយនៅតែខុសគ្នា អាស្រ័យហេតុនេះវានៅតែមានបញ្ហាស្មុគស្មាញដែលចំណាយពេលវេលាច្រើនទៀតដើម្បីចរចា។ “យើងខ្ញុំបានយល់ឃើញនូវសារៈសំខាន់នៃឯកសារនេះ ហេតុនេះភាគីទាំងអស់បាននិងកំពុងជំរុញការចរចារយ៉ាងសកម្ម។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមនឹងចូលរួមចំណែកក្នុងការពន្លឿនដំណើរការចរចា COC។

ទាក់ទងទៅនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានឲ្យដឹងថា“ វៀតណាមគាំទ្រការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងយន្តការពាណិជ្ជកម្មពហុភាគី។ ប្រសិនបើ RCEP ត្រូវបានអនុវត្តនឹងនាំមកនូវផលប្រយោជន៍សម្រាប់តំបន់ ក៏ដូចការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសកល រួមចំណែកដល់និន្នាការទូទៅនិងលុបបំបាត់គំនិតនៃការគាំពារនិយម។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមមានបំណងចង់និងខិតខំអស់ពីសមត្ថភាពដើម្បី RCEP ចុះហត្ថលេខានាឆ្នាំ ២០២០ ។

វៀតណាមនឹងមានការប្តេជ្ញាចិត្តខ្ពយ៉ាងស់បំផុត

វៀតណាមទទួលយកតួនាទីប្រធានអាស៊ានប្ដូរវេនក្នុងបរិបទដែលឆ្នាំ ២០២០ ជាឆ្នាំគន្លឹៈក្នុងការអនុវត្តផែនការចក្ខុវិស័យ​សហគមន៍អាស៊ាន ២០២៥ ហើយជាខួបលើកទី ២៥ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម។ ដោយហេតុនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានឲ្យដឹងថា វៀតណាមបានកំណត់ថា ការទទួលយកតួនាទីប្រធានអាស៊ានគឺជាការទទួលខុសត្រូវដ៏ធំធេងប៉ុន្តែនាំមកនូវឱកាសជាច្រើន។ “វៀតណាមនឹងប្តេជ្ញាចិត្តខ្ពស់បំផុតនិងផ្ដល់អាទិភាពខ្ពស់បំផុតដើម្បី បំពេញភារកិច្ចនេះដោយជោគជ័យ រួមចំណែកកសាងសហគមន៍អាស៊ានមួយឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំ ដោយឈរលើមូលដ្ឋាននៃលទ្ធផលដែលសម្រេចបានរបស់ប្រធានអាស៊ានកាលពីមុន ហើយពង្រីកបទពិសោធន៍អំពីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការរៀបចំព្រឹត្ដិការណ៍សំខាន់ៗដូចជាកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ១៩៩៨ ប្រធានអាស៊ាននៅឆ្នាំ២០១០ និងកិច្ចប្រជុំកំពូល APEC  ឆ្នាំ ២០១៧” ៕

បកប្រែដោយ Pham Diep