leftcenterrightdel
លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានថ្លែងក្នុងពិធី (រូបថត៖ vnanet.vn)

 

ថ្លែងសុន្ទរកថាក្នុងពិធី លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានបញ្ជាក់ពីតួនាទីរបស់ UNCLOS ១៩៨២ ក្នុងការរក្សាសណ្តាប់ធ្នាប់នៅលើសមុទ្រ ការទាញយក ការប្រើប្រាស់ និងការអភិរក្សសមុទ្រ និងមហាសមុទ្រក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក។

រហូតមកទល់បច្ចុប្បន្ន មានប្រទេសចំនួន ១៦៨ ជាសមាជិករបស់ UNCLOS ១៩៨២ ហើយ UNCLOS ១៩៨២ ត្រូវបានគេចាត់ទុកថាជាឯកសារច្បាប់សកលសំខាន់បំផុត បន្ទាប់ពីធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងដំណាក់កាលក្រោយឆ្នាំ ១៩៤៥។  ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក វៀតណាមតែងតែគោរពចំពោះគោលដៅរបស់ UNCLOS ១៩៨២ ព្រមទាំងខិតខំប្រឹងប្រែងក្នុងការអនុវត្ត UNCLOS ១៩៨២ នៅសមុទ្រខាងកើត។

leftcenterrightdel
ទិដ្ឋភាពនៃពិធី​ (រូបថត៖ vnanet.vn)

 

លោក Nguyen Quoc Dung បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ស្ថានភាពនៅសមុទ្រខាងកើតមានការវិវត្ដយ៉ាងស្មុគស្មាញ ​រំលោភបំ​ពាន​យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិទាំងឡាយរបស់វៀតណាម និងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ដែលបានចែងក្នុង UNCLOS ១៩៨២។ លោក Nguyen Quoc Dung បានបញ្ជាក់ថា វៀតណាមរក្សាទស្សនៈនូវការគោរពយ៉ាង​ពេញ​លេញ​ចំ​ពោះ  UNCLOS ១៩៨២ ហើយគោរពដំណើរការការទូតនិងច្បាប់ ក៏ដូចជាតួនាទីរបស់ UNCLOS ១៩៨២​​ ផងដែរ។ 

នៅពេលមានការខ្វែងគំនិត ភាគីទាំងអស់គួរតែគោរពនិងអនុវត្ដយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្ដិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយអត់ធ្មត់ និងមិនអនុវត្តនូវរាល់សកម្មភាពឯកតោភាគីដែលអាចធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព ឬបង្កើនភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយចូលរួមកិច្ចចរចាដោយសុឆន្ទៈ និងកសាងក្រមប្រតិបត្ដិនៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាព ស្របតាមបទប្បញ្ញត្តិនៃ UNCLOS ១៩៨២​៕

បកប្រែដោយ Pham Diep