លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នៅកិច្ចប្រជុំ ប្រតិភូទាំងឡាយនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់លើបញ្ហាបរិស្ថាន រួមទាំងបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន។

leftcenterrightdel
ផ្សែងអ័ព្ទ កើតឡើងដោយសារភ្លើងឆេះព្រៃនៅទីក្រុង Banjar terbaru ខេត្ត Kalimantan ភាគខាងត្បូង  នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ២៥ ខែកញ្ញា (រូបថត៖ Reuters)

រដ្ឋាភិបាលបណ្តាប្រទេសនៅក្នុងតំបន់បានចាប់ផ្តើមចាត់វិធានការដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយដែលកើតមានឡើងដោយសារការបំពុលផ្សែងអ័ព្ទ ក្នុងនោះ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែននៅឆ្នាំ ២០០២។ កិច្ចព្រមព្រៀងនេះត្រូវបានកសាងឡើងដើម្បីសហគមន៍អាស៊ានមិនមានផ្សែងអ័ព្ទ។ តាំងពីឆ្នាំ១៩៩៩ ប្រទេសឥណ្ឌូនេស៊ី បានចាត់ទុកថា ការដុតព្រៃសម្រាប់ដីកសិកម្ម ឬការដាំដូងប្រេងជាបទឧក្រិដ្ឋ ហើយជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារ ១០ ឆ្នាំ៕

បកប្រែដោយ Huyen Trang