ឆ្លងកាត់កិច្ចចរចា និងកិច្ចប្រជុំជាច្រើនខ្លឹមសារជាច្រើនរបស់កិច្ចចរចាស្ដីពីកិច្ចព្រមព្រៀង RCEP ត្រូវបានឯកភាព ដូចជា៖ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សហគ្រាសធុនតូចនិងមធ្យម។ល។ ប៉ុន្តែបញ្ហាដែលនៅសេសសល់ភាគច្រើនគឺជាបញ្ហាពិបាក និងទាក់ទងទៅនឹងផលប្រយោជន៍របស់ប្រទេសចូលរួមចរចា។

leftcenterrightdel
តំណាងចូលរួមកិច្ចចរចាថតរូបជាមួយគ្នា (រូបថត៖ vnanet.vn)

ក្នុងកិច្ចប្រជុំលើកនេះ រដ្ឋមន្រ្តីទាំងឡាយបានពិភាក្សាអំពីវិធានការជាក់ស្ដែងដើម្បីតំរង់ទិសឲ្យកិច្ចចរចានៅពេលខាងមុខ។ ជាពិសេស ដើម្បីរៀបចំឲ្យឆ្នាំវៀតណាមជាប្រធានអាស៊ាន វៀតណាមនឹងរៀបចំកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀង RCEP លើកទី២៨ នៅទីក្រុង Da Nang ពីថ្ងៃ១៩ ដល់ថ្ងៃ២៧ ខែកញ្ញា៕

បកប្រែដោយ Thuy Anh