ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ តាងនាមស្ថានទូតហ្វីលីពីនដែលជាអង្គការរៀបចំព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអ៊ីតាលី លោក Domingo P.Nilasco និងជាប្រធានប្តូរវែននៃគណៈកម្មាធិការ ACR បានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំ សមាគមន៍អាស៊ានរៀបចំទិវាគ្រួសារអាស៊ានដើម្បីបណ្ដាបុគ្គលិករួមជាមួយគ្រួសាររបស់បណ្ដាស្ថានទូតប្រទេសជាសមាជិកអាស៊ាននៅទីក្រុង Rome មានឱកាសជួបប្រាស្រ័យ ស្វែងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាពង្រឹងចំណងមិត្តភាព សាមគ្គីភាព។

leftcenterrightdel
ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅប្រទេសអ៊ីតាលីថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ vietnamplus.vn)

លោក P.Nilasco បានចាត់ទុកថា៖ ឆ្នាំ ២០១៩ ជាឱកាសដើម្បីលើកតម្កើងភាពសម្បូរបែប និងភាពវិសេសវិសាលនៃវប្បធម៌អាស៊ានតាមរយៈបណ្ដាសកម្មភាពជួបប្រាស្រ័យ វប្បធម៌ ទន្ទឹមនឹងនោះ រួមចំណែកកសាងសហគមន៍អាស៊ានឲ្យកាន់តែស្និទ្ធស្នាល កាន់តែរឹងមាំ និងកាន់តែសាមគ្គីថែមទៀត៕

តាម vovworld.vn