leftcenterrightdel
លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ ASEAN (SOM) នាថ្ងៃ២៩ ខែកក្កដា នៅទីក្រុងបាងកក ប្រទេសថៃ (រូបថត៖ baoquocte.vn)

មន្ត្រីជាន់ខ្ពស់ ASEAN+3 និង EAS បានពិនិត្យការអនុវត្តផែនការការងារ ASEAN+3 និងកម្មវិធីសកម្មភាពទីក្រុងម៉ានីល (២០១៨-២០២២)។ អ្នកចូលរួមទាំងឡាយក៏ពិនិត្យឡើងវិញនូវការតាក់តែងឯកសារនៃ ASEAN+3 និង EAS ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលនៅដំណាច់ឆ្នាំនេះ និងពិភាក្សាអំពីការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផងដែរ។ កិច្ចប្រជុំ AMM-52 បានបើកជាផ្លូវការនាថ្ងៃទី៣១ ខែកក្កដា៕

បកប្រែដោយ Thuy Anh