នៅក្នុងកិច្ចប្រជុំនោះ អាស៊ាន និងទួរគីបានអនុម័តលើបញ្ជីវិស័យសហប្រតិបត្តិការអាទិភាពរវាងអាស៊ាន និងទួរគីសម្រាប់ដំណាក់កាល  ២០១៩-២០២៣ ដែលផ្តោតសំខាន់លើវិស័យអាទិភាព ស្តីពីពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុត ខ្នាតតូចនិងមធ្យម ព្រមទាំងបញ្ហាបំរែបំរួលអាកាសធាតុ និងប្រយុទ្ធប្រឆាំងភារវកម្មជាដើម។ 

leftcenterrightdel
អាស៊ាននិងទួរគីឯកភាពគ្នាលើបញ្ជីវិស័យសហប្រតិបត្តិការអាទិភាពរហូតដល់ឆ្នាំ ២០៣០ (រូបថត៖ vietnamplus.vn)

ប្រទេសទួរគីបានប្រកាសថានឹងផ្តល់ថវិកាចំនួន ១ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តសកម្មភាព និងគម្រោងសហប្រតិបត្តិការនៃភាគីទាំងពីរក្នុងរយៈពេលខាងមុខ។ អាស៊ាននិងទួរគីក៏បានឯកភាពដាក់ដំណើរការអនុវត្តឲ្យបានឆាប់ៗនូវគម្រោងនានាដែលភាគីទួរគីលើកសំណើរ ស្តីពីការចែករំលែក និងការបង្កើនសមត្ថភាពសម្រាប់ស្ត្រី ក៏ដូចជាការបណ្តុះបណ្តាលឲ្យមន្ត្រី សហគ្រាស និងជម្រុញវិនិយោគផងដែរ៕

តាម vovworld.vn