នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ឯកអគ្គរដ្ឋទូតដើម្បីពិនិត្យ និងផ្លាស់ប្តូរវិធានការនានាដើម្បីជំរុញការអនុវត្តគម្រោង និងសកម្មភាពសហប្រតិបត្តិការរវាងអាស៊ាន និងនូវែលសេឡង់។ ឯកអគ្គរដ្ឋទូត លោក Tran Duc Binh ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

 

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផល ដែលទទួលបានលើគ្រប់វិស័យសហប្រតិបត្តិការដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។ នូវែលហ្សេឡង់បានអះអាងថា គោរពទំនាក់ទំនងជាមួយអាស៊ាន ហើយសន្យាគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ាននៅតំបន់ និងចូលរួមយ៉ាងសកម្មទៅក្នុងរាល់យន្តការតំបន់ ដែលអាស៊ានដឹកនាំ។ ហេតុដូច្នេះហើយនូវែលសេឡង់បានប្រកាសបំពេញបន្ថែមនូវយុទ្ធសាស្ត្រដើម្បីសន្តិភាព គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រួមជាមួយយុទ្ធសាស្ត្រអំពីមនុស្ស និងដើម្បីវិបុលភាពផងដែរ៕

តាម vovworld