នៅឯសន្និសីទ ថ្នាក់ដឹកនាំគយអាស៊ាន បានពិភាក្សានិងអនុម័តលើវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការគយ និងសកម្មភាពសមាហរណកម្មគយអាស៊ាន ដែលត្រូវបានអនុវត្តដោយគណៈកម្មាធិការគយ ឬ ក្រុមការងារគយអាស៊ាន។    

leftcenterrightdel
តំណាងចូលរួមក្នុងសិក្ខាសាលា ថតរូបអនុស្សាវរីយ៍

 

អង្គសន្និសីទនេះបានទទួលស្គាល់និងវាយតម្លៃពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍គយសម្រាប់ដំណាក់កាល ២០១៦ - ២០២០ ហើយបានប្រគល់ការងារគយសម្រាប់ក្រុមការងារ ដោយចាប់ផ្តើមអនុវត្តដំណាក់កាល ២០២១-២០២៥។ ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ នៅមានជំនួបពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាអ្នកដឹកនាំគយនៃប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូងនិង WCO ដើម្បីស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការគយក្នុងតំបន់។ អគ្គនាយកដ្ឋានគយអាស៊ានក៏មានការពិគ្រោះយោបល់ដោយឡែកជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន និងក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក - អាស៊ានដើម្បីពង្រឹងភាពជាដៃគូ គយនិងធុរកិច្ចនៅក្នុងតំបន់៕

តាម vovworld