កិច្ចប្រជុំប្រចាំឆ្នាំរបស់មន្ត្រីជាន់ខ្ពស់អាស៊ាន ជាឱកាសដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសពិភាក្សាអំពីកិច្ចការត្រៀមរៀបចំសម្រាប់​កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសថៃ ក្នុងខែមិថុនា ឆ្នាំ២០១៩។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជាប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
ប្រធានគណៈប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (រូបថត៖ dangcongsan.vn)

មានប្រសាសន៍នៅកិច្ចប្រជុំ លោក Nguyen Quoc Dung បានអះអាងថា វៀតណាមគាំទ្រយ៉ាងសកម្ម និងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តគោលដៅអាទិភាពសំខាន់ៗនៅឆ្នាំ២០១៩ ប្រកបដោយជោគជ័យដើម្បីឆ្ពោះទៅរកការកសាងសហគមន៍អាស៊ានប្រកបដោយនិរន្តរភាព តភ្ជាប់ និងមានលទ្ធភាពសម្របខ្លួនទៅនឹងការប្រែប្រួលនៅក្នុងតំបន់ និងលើពិភពលោក។

ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-ជប៉ុន ដំណាក់កាល ២០១៨-២០២១ លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានជូនដំណឹង និងអញ្ជើញបណ្តាប្រទេសអាស៊ានចូលរួមនៅក្នុងសកម្មភាពសំខាន់ពីរដែលវៀតណាម និងជប៉ុនជាអធិបតីពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ រួមមានវេទិកាអាស៊ាន-ជប៉ុន (កិច្ចសន្ទនាប្រចាំឆ្នាំរបស់ SOM) លើកទី៣៤ និងកិច្ចប្រជុំស្តីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនដើម្បីភាពសម្បូររុងរឿងដោយ​អនុលោមតាមគំនិត​ផ្តួចផ្តើមស្តី​ពី​ទិវាអាស៊ាន-ជប៉ុននៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ ទន្ទឹមនឹងនោះ លោកក៏មានសំណើមួយចំនួនស្តីពីការកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការ និងវេទិកាអាស៊ានផងដែរ៕

បកប្រែដោយ Huyen Trang