leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

ជំនួសមុខបណ្តាប្រទេសអាស៊ាន លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានអះអាងថា អាស៊ានស្វាគមន៍ចំពោះការដែលបេសកកម្មរក្សាសន្តិសុខត្រូវបានប្រគល់សិទ្ធិការពារជនស៊ីវិល។ លោកបានបញ្ជាក់ថា វិធានការការពារជនស៊ីវិលដ៏ល្អបំផុតគឺការបង្ការជម្លោះ កសាងសន្តិភាព និងការទូតបង្ការ។ បណ្តាប្រទេសអាស៊ានបានចែករំលែកបទពិសោធន៍ស្តីពីការទូតបង្ការ និងអំពាវនាវឲ្យមានការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ សំដៅជួយឧបត្ថម្ភ ចែករំលែកបទពិសោធន៍ និងបណ្តុះបណ្តាលដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមទាំងតួនាទី និងកិច្ចសហប្រតិបត្តិការជាមួយមណ្ឌលរក្សាសន្តិភាពរបស់បណ្តាប្រទេសនៅក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានអះអាងការសន្យារបស់វៀតណាមចូលរួមក្នុងការខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ រួមទាំងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងផងដែរ៕

បកប្រែដោយ Huyen Trang