កសាងអត្តសញ្ញាណ និងតួនាទីស្នូលរបស់អាស៊ាន

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានការទូតនៃក្រសួងការបរទេសវៀតណាមសហការជាមួយមូលនិធិ Konrad-Adenauer Stiftung (KAS) របស់អាល្លឺម៉ង់ ដោយមានការចូលរួមពីអតីតថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលវៀតណាម និងអតីតអគ្គលេខាធិការអាស៊ានលោក Le Luong Minh រួមទាំងឯកអគ្គរដ្ឋទូត និងអតីតឯកអគ្គរដ្ឋទូតរបស់វៀតណាម និងបណ្ដាប្រទេស និងតំណាងការទូតប្រចាំនៅទីក្រុងហាណូយ។ ជាពិសេសគឺមានការចូលរួមពីលោកបណ្ឌិត Marty Natalegawa អតីតរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី។

leftcenterrightdel
លោកបណ្ឌិត Marty Natalegawa អតីតរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី ថ្លែងនៅសិក្ខាសាលា

 

នៅឯសិក្ខាសាលា ជំនួយការរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Van Thao បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់អាស៊ានក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក គឺជាសក្ខីភាពសម្រាប់​ភាព​រឹងមាំនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ការអភិវឌ្ឍរបស់សហគមន៍អាស៊ានដោយផ្អែកលើសមិទ្ធផលដែលសម្រេចបាន និងតួនាទីសំខាន់របស់អាស៊ានសម្រាប់ប្រទេសជាសមាជិកនីមួយៗ តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌា- អាស៊ី - ប៉ាស៊ីហ្វិក អស់រយៈពេលជាច្រើនឆ្នាំបានកសាងអត្តសញ្ញាណនិងតួនាទីស្នូលរបស់អាស៊ាន។ ផ្ទុយទៅវិញអត្តសញ្ញាណ និងតួនាទីស្នូលរបស់អាស៊ាននាបច្ចុប្បនេះកំពុងក្លាយជាកត្តាសំខាន់ពីរដែលកំណត់ភាពរឹងមាំនិងទស្សនវិស័យអភិវឌ្ឍន៍របស់អាស៊ាននាពេលខាងមុខ។ នៅក្នុងបរិបទដែលពិភពលោកនិងតំបន់មានការវិវត្ដន៍ជាច្រើន ការដែលបញ្ជាក់ពីអត្ដសញ្ញាណអាស៊ាននិងការធានាតួនាទីស្នូលរបស់អាស៊ានបានក្លាយជាភារកិច្ចចាំបាច់ពីរសម្រាប់សហគមន៍អាស៊ាន។

leftcenterrightdel
លោក Peter Girke បានបញ្ជាក់ថា ឆ្នាំ ២០២០ នឹងជាឆ្នាំដ៏មមាញ្ញឹកសម្រាប់វៀតណាម

 

ដោយយល់ស្របតាមទស្សនៈនេះលោក Peter Girke ប្រធានតំណាងការិយាល័យមូលនិធិ KAS ប្រចាំនៅវៀតណាមបានអះអាងថា គោលដៅរបស់អាស៊ានក្នុងការកសាងអត្តសញ្ញាណ និងតួនាទីស្នូលនៃប្លុកនេះគឺបង្កើតសសរស្តម្ភមួយទៀតដែលផ្តោតសំខាន់លើកត្ដាមនុស្ស។ “នេះគឺជាជំហានដ៏ឈ្លាសវៃមួយពីព្រោះគោលដៅសំខាន់បំផុតនៃនយោបាយនិងគោលនយោបាយគឺធានាឱ្យមានការអភិវឌ្ឍរបស់មនុស្ស "។

leftcenterrightdel
ប្រតិភូនិងអ្នកប្រាជទាំងឡាយចូលរួមសិក្ខាសាលាថតរូបជាអនុស្សាវរីយ៍

 

យោងតាមអតីតអគ្គលេខាធិការអាស៊ានលោក Le Luong Minh បានឲ្យដឹងថា ក្នុងបរិបទនាបច្ចុប្បន្ននេះ ដើម្បីរក្សាភាពរឹងមាំនូវតួនាទីស្នូលនិងជាយន្តការសមស្របមួយមិនត្រឹមតែសម្រាប់តំបន់ប៉ុណ្ណោះទេ ថែមទាំងនៅលើសកលលោកផងដែរ អាស៊ានត្រូវការអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការផ្នែកសន្តិសុខ-នយោបាយ  ដោយការបង្កើតគោលការណ៍ណែនាំសម្រាប់ការប្រតិកម្មរបស់អាស៊ានចំពោះការវិវត្ដន៍នៅលើពិភពលោក។ លោក Le Luong Minh ក៏បានលើកឡើងដែរថា អាស៊ានគួរតែជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងប្លុកអាស៊ានដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានពីខាងក្រៅ។ 

ឆ្នាំ ២០២០ គឺជាឆ្នាំដ៏មមាញឹកខ្លាំងសម្រាប់ប្រទេសវៀតណាម

លោក Marty Natalegawa អតីតរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា ចាប់តាំងពីពេលចូលរួមអាស៊ាននៅឆ្នាំ ១៩៩៥ មក វៀតណាមបានចាត់ទុកអាស៊ានគឺជាអាទិភាពចម្បង​សម្រាប់កិច្ចការបរទេស អស់រយៈពេលជិត ២០ ឆ្នាំមកហើយ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរួមចំណែកដល់ការងារជាទូទៅរបស់អាស៊ានក្នុងនាមជាសមាជិកចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវ។ វៀតណាមមិនត្រឹមតែលើកសំណើនិងអនុវត្តគំនិតផ្តួចផ្តើមរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ការយល់ដឹងរបស់ស្ថាប័ននានានិងប្រជាពលរដ្ឋក្នុងប្រទេសអំពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយជាពិសេសគឺសហគមន៍អាស៊ានទៀតផង។ "តាំងពីពេលក្លាយទៅជាសមាជិកអាស៊ានមក វៀតណាមជាសមាជិកចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវ ហើយនាបច្ចុប្បនបានក្លាយទៅជាសមាជិកដ៏សំខាន់មួយ។ នាពេលថ្មីៗនេះ សហគមន៍អន្តរជាតិបានឃើញពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍របស់អាស៊ាន។ ការកសាងសហគមន៍អាស៊ាននិងកសាងកិត្យានុភាពរបស់អាស៊ាននៅក្នុងតំបន់និងសកលលោក ក៏មានការរួមចំណែកយ៉ាងសំខាន់របស់វៀតណាម"ដែរ។

នាឆ្នាំ ២០២០ វៀតណាមនឹងដើរតួនាទីជាប្រធានអាស៊ានប្ដូរវេន។ យោងតាមលោក Peter Girke បានបញ្ជាក់ថា នេះនឹងជាឆ្នាំដ៏មមាញឹកសម្រាប់វៀតណាម។ "វៀតណាមបានបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់ក្នុងការកសាងសហគមន៍អាស៊ាននៅក្នុងប្រទេសរបស់ខ្លួន។ បទពិសោធន៏ទាំងឡាយរបស់វៀតណាមពិតជានឹងនាំមកនូវផលប្រយោជន៍ សម្រាប់អាស៊ាននៅពេលដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាននាពេលខាងមុខនេះ។ វៀតណាមពិតប្រាកដជាសមាជិកចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពសមាហរណកម្មក្នុងតំបន់និងលើពិភពលោក។

លោកអតីតរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី Marty Natalegawa បានឲ្យដឹងថា ប្រធានអាស៊ានឆ្នាំ ២០២០ មិនត្រឹមតែមានលក្ខណៈជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងការរៀបចំផងដែរ។ "ជាមួយនឹងអ្វីដែលវៀតណាមកំពុងត្រៀមរៀបចំយើងខ្ញុំសង្ឃឹមថាអាស៊ាននិងបណ្តាប្រទេសជាសមាជិកនឹងទទួលបានផលប្រយោជន៍ពីការទទួលតួនាទីប្រធានអាស៊ានរបស់វៀតណាម។

leftcenterrightdel
លោកសាស្ដ្រាចារ្យ បណ្ឌិត Nguyen Vu Tung នាយកវិទ្យាស្ថានការទូតវៀតណាមថ្លែងសុន្ទរកថា បើកសិក្ខាសាលា

 

ប៉ុន្ដែក្រៅពីភាពងាយស្រួល វៀតណាមនឹងជួបការលំបាកនិងបញ្ហាប្រឈមជាច្រើននៅពេលដែលធ្វើជាប្រធានអាស៊ានអាស៊ានឆ្នាំ ២០២០។ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនោះ លោក Shahriman Lockman អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ដ្រនិងអន្ដរជាតិ (ISIS) របស់ម៉ាឡេស៊ី បាននិយាយថា វៀតណាមត្រូវមានដំណើរការជាក់លាក់ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការប្រតិកម្មរហ័សចំពោះការវិវត្ដន៍នៅខាងក្រៅ៕

បកប្រែដោយ Pham Diep