leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទៅដល់ប្រទេសកម្ពុជា (រូបថត៖ vnanet.vn)

តាមគម្រោង នាថ្ងៃទី ១៥ ខែមិនា លោក Moon Jae-in នឹងចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជួបចរចាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សំដៅពិភាក្សាអំពីវិធានការពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចទ្វេភាគីផងដែរ៕

តាម vovworld.vn