នៅទីនេះ អង្គប្រជុំបានឯកភាពគ្នាថាអាស៊ានគប្បីខិតខំប្រឹងប្រែងអនុវត្តន៍រាល់អាទិភាពសំខាន់ៗក្នុងឆ្នាំ២០១៩ ប្រកបដោយជោគជ័យ សំដៅកសាងសហគមន៍ដ៏រឹងមាំលើគ្រប់វិស័យ យកប្រជាជនជាស្នូល ហើយកុំអោយអ្នកណាត្រូវទុកចោលនៅខាងក្រោយ។ តាមផែនការ សេចក្ដីប្រកាសនឹងត្រូវបានថ្នាក់ដឹកនាំអាស៊ានអនុម័តនាខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។

leftcenterrightdel
កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន (រូបថត៖ dangcongsan.vn)

អង្គប្រជុំបានផ្លាស់ប្ដូរមតិ ហើយឯកភាពគ្នាអនុវត្តន៍ការត្រួតពិនិត្យមុខងារ ភារកិច្ច បែបផែនធ្វើសកម្មភាព សំដៅលើកម្ពស់តួនាទីនៃវេទិកាសមុទ្រអាស៊ាន (AMF) និងវេទិកាសមុទ្រអាស៊ានបើកទូលាយ (EAMF) ។

ស្ដីពីទំនាក់ទំនងកិច្ចការបរទេស អង្គប្រជុំបានពិនិត្យឡើងវិញនូវការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំសំខាន់ៗ ជាមួយដៃគូនាពេលខាងមុខ។ ចំពោះប្រទេសចិន អង្គប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពក្នុងដំណើរការចរចាលើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC) ហើយនេះជាសន្ទុះល្អដើម្បីបង្ហើយវង់ចរចាលើឯកសារ COC នេះមុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាបរទេសអាស៊ាន - ចិន នាខែសីហា ឆ្នាំ២០១៩ ខាងមុខ៕

តាម vovworld.vn