ពិព័រណ៌នេះមានការចូលរួមតាំងបង្ហាញ និងឧទ្ទេសនាមផលិតផល និងសេវាកម្មរបស់សហគ្រាសចំនួន២០០ មកពីឥណ្ឌានិងប្រទេសអាស៊ាននានា ដែលផ្ដោតលើវិស័យកសិកម្ម និងកែច្នៃ ផលិតផលឱសថ បច្ចេកវិទ្យាព័ត៌មាន ប្រាជ្ញាសិប្បនិម្មិត រថយន្ត ហិរញ្ញវត្ថុ ធនាគារ គ្រឿងអលង្ការ សិប្បកម្មវិចិត្រ សិល្បៈ ឧបករណ៍សុខាភិបាល ឧបករណ៍ប្រើប្រាស់ និងគ្រឿងសង្ហារឹមជាដើម។ វៀតណាមបានចូលរួមពិព័រណ៌អាស៊ាន-ឥណ្ឌាឆ្នាំនេះ ដោយមានស្តង់ទំនិញចំនួន៥ ដែលតាំងបង្ហាញផលិតផលសិប្បកម្មវិចិត្រសិល្បៈ កសិផល សេវាកម្ម ទេសចរណ៍និងដឹកជញ្ជូន។

leftcenterrightdel
ស្តង់ទំនិញរបស់វៀតណាមនៅពិព័រណ៌ (រូបថត៖ thoibaotaichinh.vn)

ក្នុងក្របខ័ណ្ឌពិព័រណ៌លើកនេះ ក៏បានប្រព្រឹត្តទៅសិក្ខាសាលាស្ដីពីកសិកម្ម ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ ថ្លែងមតិនៅកិច្ចប្រជុំពេញអង្គលើកទី១ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau បានវាយតម្លៃថា វេទិកានេះ និងព្រឹត្តិការណ៍ទាក់ទិននានា គឺជាការបង្ហាញយ៉ាងច្បាស់លាស់អំពីគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា ដែលក្នុងនោះអាស៊ានដើរតួនាទីស្នូល។ តាមឯកអគ្គរដ្ឋទូតចាត់ទុកថា ការធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងឥណ្ឌា មិនត្រឹមតែបានឆ្លុះបញ្ចាំងតាមរយៈការបង្កើន ការផ្លាស់ប្ដូរទំនិញ សេវាកម្ម និងទុនប៉ុណ្ណោះទេ ថែមទាំងក្នុងសកម្មភាព ជួបប្រាស្រ័យរវាងប្រជាជននៃភាគីទាំងពីរ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្ដូរវប្បធម៌ អប់រំ ក៏ដូចជាតម្លៃខាងស្មារតីផ្សេងៗទៀតផង។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរ ក៏ត្រូវបានបើក ទូលាយដល់វិស័យសុវត្ថិភាពនៅសមុទ្រ ក៏ដូចជាសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ដែលសមស្របនឹងច្បាប់អន្តរជាតិផងដែរ៕

តាម vovworld.vn