ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធបញ្ហាតំបន់មួយចំនួន ដូចជាបញ្ហានៅឧបទ្វីបកូរ៉េ បញ្ហានៅមីយ៉ាន់ម៉ា បញ្ហានៅសមុទ្រខាងកើត និងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា លោកពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណៈដែលស្ថានភាពនៅមីយ៉ាន់ម៉ាគួរឱ្យព្រួយបារម្ភ ហើយជប៉ុននឹងបន្តគាំទ្រដល់ការខិតខំរបស់អាស៊ានទាំងឡាយ។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទទួលជួបលោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន (រូបថត៖ freshnewsasia.com)

ចំពោះបញ្ហានៅឧបទ្វីបកូរ៉េវិញ លោកបានគូសបញ្ជាក់ថានឹងបន្តសហការជាមួយសម្ដេចតេជោ ជាពិសេសពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ដែលបញ្ហានុយក្លេអ៊ែរនៅតែជាបញ្ហាព្រួយបារម្ភរបស់ប្រជាជនជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ចំពោះបញ្ហានៅមីយ៉ាន់ម៉ា កម្ពុជានឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ាន ហើយកម្ពុជានឹងបន្តជំរុញទោះជាបញ្ហាប្រឈមក៏ដោយ ក៏កម្ពុជាមិនបោះបង់ចោលការងារនេះទេ។ ចំពោះបញ្ហាផ្សេងៗទៀតដែលនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើង សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើការជាមួយគ្នា នៅពេលខាងមុខទៀត៕

បកប្រែដោយ Huyen Trang